VOV WorldVOV World
ចំនួនប្រាក់ជិត៦៥០ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ
17/12/2013 11:50
Vovworld-ចំនួនទឹកប្រាក់ជិត៦៥០ពាន់លានដុងជា លទ្ធផលនៃការចលនា​រៃអង្គាស​ពី​ប្រភពជួយឧបត្ថម្ភជា ច្រើនដោយសមាគមជនរងគ្រោះដោយជាតិ​គីមី​ពុល​ព័រ លឿងទុំ Dioxin វៀតណាមអនុវត្តក្នុងអំឡុង៥ឆ្នាំកន្លងមក
ចំនួនប្រាក់ជិត៦៥០ពាន់លានដុងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ
សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម (vava.org.vn)         Vovworld-ចំនួនទឹកប្រាក់ជិត៦៥០ពាន់លានដុងជាលទ្ធផលនៃការចលនា​ រៃអង្គាស​ពី​ប្រភពជួយឧបត្ថម្ភជាច្រើនដោយសមាគមជនរងគ្រោះដោយជាតិ​គីមី​ពុល​ ព័រលឿងទុំ Dioxin វៀតណាមអនុវត្តក្នុងអំឡុង៥ឆ្នាំកន្លងមកដើម្បីជួយ​ឧបត្ថម្ភ​ជន​រង គ្រោះដោយ​ជាតិ​គីមីពុលព័រលឿងទុំ Dioxin វៀតណាម។ ព័ត៌មាននេះត្រូវ​បាន​ប្រកាស ក្នុងជំនួប​ប្រាស្រ័យ​ជាមួយមជ្ឈដ្ឋានសារព័ត៌មានឧទ្ទេសនាមអំពី​មហាសន្និបាតលើក ទី៣និង​រំលឹក​ខួបអនុស្សាវរីយ៍លើកទី១០នៃទិវាប្រពៃណី​សមាគមជនរងគ្រោះដោយ ជាតិ​គីមី​ពុល​ព័រលឿងទុំ Dioxin វៀតណាម​(ទី១០មករា)​ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ធ្នូ​នៅ​ទីក្រុង​ហាណូយ។         ក្នុងអាណត្តិខាងមុខសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាមបានកំណត់គោលដៅសារវន្តគឺធានាការអនុវត្តរបបគោល​នយោបាយ​ ចំពោះ​ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin និងកូនចៅ​គេ ជួយឧបត្ថម្ភ ជន​រងគ្រោះ​តាមរយៈការចលនាគ្រប់ប្រភពកំលាំងពលំនិងអង្គការ​ជួយឧបត្ថម្ភជនរង គ្រោះ​រួមផ្សំនឹងការតស៊ូទាមទាឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនគីមីអាមេរិកត្រូវអនុវត្តការ ទទួលខុសត្រូវ​របស់គេដោយម៉ត់ចត់ចំពោះជនរងគ្រោះដោយជាតិគីមី​ពុលព័រលឿងទុំ Dioxin វៀតណាម។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះ ដោយ​ជាតិគីមី​ពុល​ព័រ​លឿងទុំ Dioxin វៀតណាម បានឲ្យដឹងថា៖        “យើងខ្ញុំកំណត់ភារកិច្ចស្នូលគឺចលនាប្រភពកំលាំងនានារបស់អង្គការរដ្ឋាភិបាល នៅវៀតណាមក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនិងបុគ្គលក្នុងប្រទេសក៏ដូចជាបរទេស​ជួយឧបត្ថម្ភសំរាប់ជនរងគ្រោះ។ ចំពោះគ្រួសារជនរងគ្រោះគឺធ្វើយ៉ាងម៉េចជួយឲ្យគេ​ មាន​ទុន​ដើម្បី​ផលិតកម្ម។”         មហាសន្និបាតលើកទី៣សមាគមជនរងគ្រោះដោយគីមីពុលព័រលឿងទុំ Dioxin វៀតណាមនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣និង២៤ធ្នូ៕

More