ច្បាប់វិនិយោគ(វិសោធនកម្ម)ត្រូវបង្កជំហានផ្លាស់ប្តូរថ្មីក្នុងកំណែទម្រង់រដ្ឋបាល
13/06/2014 10:55
Vovworld-ពិភាគ្សាតាមក្រុមៗក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនិតិកាលទី១៣ស្ដីពីគំរោងច្បាប់វិនិយោគ (វិសោធនកម្ម)

លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ (VOV) Vovworld-ពិភាគ្សាតាមក្រុមៗក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧រដ្ឋសភាវៀតណាមនិតិកាលទី១៣ស្ដីពីគំរោងច្បាប់វិនិយោគ (វិសោធនកម្ម) នាព្រឹកថ្ងៃ ទី១៣មិថុនា សមាជិកសមាជិការសភាមួយចំនួនចាត់ទុកថា ការបង្កើតជំហានផ្លាស់ប្តូរថ្មីអំពីកំណែទម្រង់សំណុំបែបបទរដ្ឋបាលត្រូវផ្សាភ្ជាប់នឹងការផ្លាស់ប្តូរថ្មី លើកកំពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋចំពោះសកម្មភាពវិនិយោគ បង្ក លក្ខណៈងាយស្រួលបំផុតដើម្បីវិនិយោគិនអនុវត្តសកម្មភាពវិនិយោគ។ លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា៖ “គំរោងច្បាប់ត្រូវកំណត់ច្បាស់បទដ្ឋានវិនិយោគ។ វិស័យវិនិយោគត្រូវជាក់ ស្ដែង។ ឧស្សាហកម្មកែច្នៃមុខទំនិញកសិរក្ខាជលផលត្រូវបានអាទិភាពអនុគ្រោះ វិនិយោគ។” ក៏ក្នុងព្រឹកថ្ងៃទី១៣មិថុនា បណ្ដាសមាជិកសមាជិការសភាបានពិភាគ្សាលើគំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់អនុវត្តសាល ដីការរដ្ឋបវេណី។ ក្នុងសម័យប្រជុំនាពេលរសៀលថ្ងៃដ៏ដែល រដ្ឋសភាបានអនុម័តលើគំរោងច្បាប់ធានារ៉ាប់រងសុខាភិបាលនិងពិភាគ្សាអំពីពង្រាងសេចក្តីសំរេចចិត្ត ស្ដីពីការធ្វើវិសោធនកម្មបំបេញបន្ថែមសេចក្តីសំរេចចិត្តលេខ៣៥របស់រដ្ឋសភាស្ដី ពីការយកសន្លឹកទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែង ដោយរដ្ឋសភាក្រុមប្រឹក្សារប្រជាជនជ្រើសតាំងរឺសច្ចានុម័ត៕
Related






