VOV WorldVOV World
ចរន្តទុនពីទ្វីបអឺរុបកំពុងហូរមកចូលវៀតណាម។
16/03/2012 10:56
បណ្ដាវិនិយោគិនកំពុងប្រមូលយកវិញទុនវិនិយោគ របស់គេពីក្រិក អ៊ីតាលី អេស្បាញ់និង​ប្រទេស សហភាពអឺរុបផ្សេងៗ។ កន្លែងមកជាបន្តរបស់ចរន្ត ទុនវិនិយោគនេះគឺ​ជាវៀតណាម។
ចរន្តទុនពីទ្វីបអឺរុបកំពុងហូរមកចូលវៀតណាម។
ចរន្តទុនពីទ្វីបអឺរុបកំពុងហូរមកចូលវៀតណាម។ VOV-បណ្ដាវិនិយោគិនកំពុងប្រមូលយកវិញទុនវិនិយោគរបស់គេពីក្រិក អ៊ីតាលី អេស្បាញ់និង​ប្រទេសសហភាពអឺរុបផ្សេងៗ។ កន្លែងមកជាបន្ត របស់ចរន្តទុនវិនិយោគនេះគឺ​ជាវៀតណាម។ នេះជាការបញ្ជាក់របស់អ្នក ជំនាញការនៅវិទ្យុ សំលេងប្រទេស​រុស្ស៊ីដែលបានផ្សាយនាថ្ងៃទី១៤មិនា។ មជ្ឈដ្ធានអ្នកជំនាញការចាត់ទុកថា​កត្តា​សំខាន់១សំរេចការជ្រើសរើស របស់វិនិយោគិនសំរាប់វៀតណាមគឺស្ថិរភាពអំពីនយោបាយនិងសង្គម។  អំពីកំរិតរជីវភាពរស់នៅ នាឆ្នាំទៅមិញវៀតណាមរៀបលំដាប់​ថ្នាក់ទី៦១ ក្នុងតារាងរៀបចំណាត់ថ្នាក់មានឥទ្ធិពលដោយវិទ្យាស្ថានស្រាវជ្រាវ​ឯករាជ Legatum Instutute បានបង្កើតឡើង គឺ​ក្នុងមួយឆ្នាំបានឡើង១៦ថ្នាក់។ តាមការ វាយដំលៃ​របស់ Bloomberg ថា ខឿនសេដ្ធកិច្ចវៀតណាមនាពេល​អនាគត​​ អាចដណ្ដើមបាន​ថ្នាក់ទី៣នៅដំបន់ទ្វីបអាស៊ីបន្ទាប់ពីចិននិងឥណ្ឌា។ បណ្ដា អ្នកជំនាញការបាន​ចាត់​ទុកថា​ កំលាំងពលករដ៏សម្បូរ​របស់វៀតណាមនឹង ទាក់​ទាញ​បណ្ដាក្រុមហ៊ុនតទៅទៀត៕

More