ទាក់ទាញវិនិយោគិនអូស្ត្រាលីឱ្យចូលរួមមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម
25/03/2026 10:07
(VOVWORLD) - នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា មូលនិធិវិនិយោគ Vintage Point រួមជាមួយសមាជិកមួយចំនួននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម និងសហគ្រាសវៀតណាម បានជួបជាមួយវិនិយោគិនអូស្ត្រាលី ដើម្បីឧទ្ទេសនាមអំពីឱកាសវិនិយោគថ្មីៗនៅវៀតណាម តាមរយៈមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នហិរញ្ញវត្ថុថ្មីមួយដែលទើបបង្កើតឡើងដោយវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។

សម័យប្រជុំនៅសភារដ្ឋ Victoria នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ ប្រភព៖ Viet Nga/VOV Australia លោក Colin Mullins នាយកប្រតិបត្តិនៃមូលនិធិ Vintage Point ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានអះអាងថា នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនអូស្ត្រាលី មកបណ្តាក់ទុនចូលទីផ្សារវៀតណាម។
TAG
VOV/VOVworld/វិនិយោគិន/អូស្ត្រាលី/មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ/វៀតណាម
Related





