VOV WorldVOV World
EuroCham៖ វៀតណាមនៅតែជាទីបង្អែកយុទ្ធសាស្ត្រ នៅចំពោះមុខការ​ប្រែប្រួលសកល
16/04/2026 09:16
[VOVWORLD] - ៩៣% នៃមេដឹកនាំសហគ្រាសអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងឧទ្ទេសនាមវៀតណាមជាគោលដៅវិនិយោគ។ នេះគឺជាអត្រាគាំទ្រខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ​នៃការស្ទង់មតិរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ កាលពីថ្ងៃទី ១៥ ខែមេសា។
EuroCham៖ វៀតណាមនៅតែជាទីបង្អែកយុទ្ធសាស្ត្រ នៅចំពោះមុខការ​ប្រែប្រួលសកល
eurocham.png ៩៣% នៃមេដឹកនាំសហគ្រាសអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងឧទ្ទេសនាមវៀតណាមជាគោលដៅវិនិយោគ។ (ប្រភព៖ Eurocham) BCI សម្រាប់ត្រីមាសទី ១ឆ្នាំ ២០២៦ កត់ត្រាការកែតម្រូវឡើងវិញពីវិនិយោគិនអឺរ៉ុប។ សន្ទស្សន៍នេះបានឈានដល់ ៧២,៧​ ពិន្ទុ ធ្លាក់ចុះ ៧,៣ ពិន្ទុពីកម្រិត​ ៨០ពិន្ទុដែលបានកត់ត្រាក្នុងត្រីមាសទី ៤ឆ្នាំ ២០២៥។ តួលេខនេះឆ្លុះបញ្ចាំងពីភាពប្រយ័ត្នប្រយែង​របស់សហគមន៍​ធុរកិច្ច នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ BCI នៅតែខ្ពស់ជាងមធ្យមភាគក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។ ប្រការ​នេះបាន​បញ្ជាក់ពីសារមួយ៖ ទោះបីជាការប្រែប្រួលសកលអាចប៉ះពាល់ដល់អារម្មណ៍​រយៈពេលខ្លី ភាពទាក់ទាញរយៈពេលវែងរបស់វៀតណាមនៅតែដដែល។ យោងតាមលោក Bruno Jaspaert ប្រធាន EuroCham ការដែល​មានសហគ្រាសជាង ៩៣% បញ្ជាក់ពីការគាំទ្រចំពោះទីផ្សារវៀតណាម បានបង្ហាញពីសក្តានុពលកំណើនដ៏អស្ចារ្យរបស់វៀតណាម។ ភាពធន់នៃសេដ្ឋកិច្ចវៀតណាមក៏​ត្រូវបានបញ្ជាក់ដោយអត្រាកំណើន GDP ចំនួន ៧,៨៣% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥​។ ទិន្នន័យទាំងនេះ ជាថ្មីម្តងទៀត បាន​ពង្រឹងតួនាទីរបស់វៀតណាមជាតំណភ្ជាប់ដ៏មានស្ថេរភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល៖ ជា​ទីផ្សារដែលតម្លៃមូលដ្ឋានរយៈពេលវែង តែងតែមានឧត្តមភាពនៅចំពោះមុខ​ការប្រែប្រួលភូមិសាស្ត្រនយោបាយរយៈពេល​ខ្លី៕​
TAG
VOV/VOVWORLD/EuroCham/វៀតណាម/យុទ្ធសាស្ត្រ/សេដ្ឋកិច្ច/ការ​ប្រែប្រួលសកល

More