ទទួលផែនទីជាច្រើនដោយអះអាងនូវអធិបតេយ្យភាពអំពីសមុទ្រកោះវៀតណាម។
07/01/2013 08:20
VOV-វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម Da Nang ទើបនឹងទទួលឯកសារមានតំលៃជាច្រើន ដោយអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។

ទទួលផែនទីជាច្រើនដោយអះអាងនូវអធិបតេយ្យភាពអំពីសមុទ្រកោះវៀតណាម។ VOV-វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម Da Nang ទើបនឹង ទទួលឯកសារមានតំលៃជាច្រើនដោយអះអាងប្រជុំកោះ Hoang Sa និង Truong Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ បណ្ដាឯកសារនេះដោយលោក Tran Thang ប្រធានវិទ្យាស្ថានវប្បធម៍និងអប់រំវៀតណាមប្រចាំនៅអាមេរិកស្រាវ ជ្រាវនិងផ្ញើជូន។ គិតមកដល់ឥឡូវនេះចំនួនឯកសារដែលវិទ្យាស្ថានទទួលបាន ពីលោក Tran Thang ដោយមានផែនទីចំនួន១៥០សន្លឹក (រួមមានផែនទីដើមចំនួន ១១០សន្លឹកនិងផែនទីបោះពុម្ភឡើងវិញចំនួន៤០សន្លឹក)។ នេះជាបណ្ដាផែនទី ត្រូវបានបោះពុម្ភនៅអង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា អាមេរិកនិងហុងកុង (ចិន) ក្នុងរយៈពេលពីឆ្នាំ១៦២៦ដល់ឆ្នាំ១៩៨០ ក្នុងនោះមានផែនទីចំនួន៥០ សន្លឹកបានបង្ហាញប្រជុំកោះ Hoang Sa និង Truong Sa ចំណុះដែនដីវៀតណាម៕
Related





