ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី
23/07/2014 07:21
(VOVworld) – នាយប់ថ្ងៃទី ២២ កក្កដា គណៈកម្មាធិការ រៀបចំការបោះឆ្នោតឥណ្ឌូណេស៊ី (GEC) បានប្រកាស លទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីនៅ ប្រទេសនេះដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ៩ កក្កដា កន្លងមក។

ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី (Image: VNA) (VOVworld) – នាយប់ថ្ងៃទី ២២ កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោត ឥណ្ឌូណេស៊ី (GEC) បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតប្រធានា ធិបតីនៅ ប្រទេសនេះដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ៩ កក្កដា កន្លងមក។ តាមនោះ ទេសាភិបាលរដ្ឋធានី Jarkata លោក Joko Widodo ដណ្តើមបានជ័យ ជំនះដោយមាន សម្លេងគាំទ្រចំនួន ៥៣,១៥%។ ប្រធានគណៈបក្សចលនា ឥណ្ឌូណេស៊ីមហិមារ (Gerinda) លោក Prabowo Subianto ទទួលបានសម្លេង គាំទ្រចំនួន ៤៦,៨៥% តែប៉ុណ្ណោះ។ ដោយហេតុនេះ លោក Widodo បានជាប់ ឆ្នោតជាផ្លូវការក្នុងការបោះ ឆ្នោតនេះនិងដំណើរការធ្វើពិធីសច្ចាប្រនិធានទទួល កាន់ដំណែងនាថ្ងៃទី ២០ តុលាខាងមុខ។ ក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូ ណេស៊ី នាថ្ងៃទី ៩ កក្កដា កន្លងមក អ្នកបោះឆ្នោត ចំនួន ៧០,៧% បានទៅបោះ ឆ្នោត។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិយាកាស សណ្តាប់ធ្នាប់សន្តិភាព៕
Related





