VOV WorldVOV World
ធនាគារStandard Chartered បន្តជួយឧបត្ថម្ភវៀតណាមលើបញ្ហាសេដ្ឋកិច្ច
23/06/2016 06:50
(VOVworld)-នៅក្នុងជំនួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាននិង
ធនាគារStandard Chartered បន្តជួយឧបត្ថម្ភវៀតណាមលើបញ្ហាសេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vuong Dinh Hue ទទួលជួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាននិងអាស៊ីខាង ត្បូង (VOVworld)-នៅក្នុងជំនួបជាមួយលោក Nirukt Sapru អគ្គនាយកធនាគារ  Standard Chartered វៀតណាមនិងជាអគ្គនាយកទទួលបន្ទុក៥ប្រទេសអាស៊ាន និងអាស៊ីខាង ត្បូងនារសៀលថ្ងៃទី២២មិថុនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Vuong Dinh Hueបានស្នើរឲ្យធនាគារ Standard Chartered បន្តបង្កើន ការជួយឧបត្ថម្ភសម្រាប់ស្ថាប័ននានារបស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរការ ជួបធ្វើការជាមួយអង្គការ លំដាប់អន្តរជាតិ រួមមានការចែករំលែកបទពិសោធន៍ និងនាំចេញសំណើរជាមួយ  វៀតណាមក្នុងការលើកកំពស់ប្រសិទ្ធិភាពនៃទំនាក់ទំនងសហប្រតិបត្តិការ។​ទន្ទឹម ជាមួយគ្នានោះ ផ្លាស់ប្តូរព័ត៌មានជាប្រចាំជាមួយស្ថាប័នវាយតម្លៃនូវការជឿទុកចិត្ត ដើម្បីជួយឲ្យអង្គការក្តាប់បានគ្រប់ជ្រុងជ្រោយនិងបរានុម័តអំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាម តាមនោះ បង្កើនរូបភាពនិងឋានៈរបស់វៀតណាមលើឆាក អន្តរជាតិនិយាយរួមនិងសហគមន៍វិនិ យោគិននិយាយដោយឡែក។ រីឯខ្លួនវិញ លោក Nirukt Sapru បានអះអាងថា ធនាគារ Standard Chartered នឹងបន្តជួយវៀត ណាម ក្នុងការធ្វើបច្ចុប្បន្នកម្មនិងចែករំលែកនូវការវាយតម្លៃអំពីទីផ្សារហិរញ្ញវត្ថុ អន្តរជាតិ  អភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសនិងបញ្ហាម៉ាក្រូសេដ្ឋកិច្ចដទៃទៀត៕

More