ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងនាំមកផលប្រយោជន៍ជាច្រើនចំពោះវៀតណាម
08/03/2013 07:31
(VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាននិងបណ្ដាសន្និសីទទាក់ទិននានា នាថ្ងសទី ៧ មិនា ធនាគារ Standard Chartered បានរៀបចំសន្និសីទកាសែតដោយប្រធានបទ
.jpg)
(VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចអាស៊ាននិងបណ្ដាសន្និសីទទាក់ទិននានា នាថ្ងៃទី ៧ មិនា ធនាគារ Stan dard Chartered បានរៀបចំសន្និសីទកាសែតដោយប្រធានបទ÷ សេដ្ឋកិច្ចវៀតណាម និងសារសំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងវៀតណាមនិងបណ្ដា ប្រទេសក្នុងតំបន់អាស៊ាន។ នៅទីនេះ បណ្ដាអ្នកអធិប្បាយបានចែករំឡែក នូវសារ សំខាន់ របស់ពាណិជ្ជកម្មក្នុងប្លុកអាស៊ានចំពោះវៀតណាម និងដំណោះស្រាយដើម្បី វៀតណាមទទួលបានផលប្រយោជន៍ជាច្រើនបំផុតពីការផ្តើមគំនិតថ្មីកសាងសហគមន៍ សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥។ លោក Neeraj Swaroop នាយកគ្រប់គ្រងធនាគារ Standard Chartered តំបន់អាស៊ីអាគ្នេយ៍ បានចែករំឡែកថា÷ “ ខ្ញុំចាត់ទុកថា÷នេះគឺជារយះពេលវេលាល្អសំរាប់អង្គភាពអាជីវកម្មវៀតណាម ឆ្លៀត យកឱកាស ដើម្បីធ្វើសមាហរណកម្មអន្តរជាតិ។ ពីព្រោះថា នាបច្ចុប្បន្ន វៀត ណាម មានវត្តមានកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ និងជាដៃគូពាណិជ្ជកម្មសំខាន់ ជាមួយទីផ្សារធំទូលាយ១ ទីផ្សារផលិតកម្មជាមួយសមត្ថភាពប្រកួតប្រជែងខ្ពស់ ជា ពិសេសគឺក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕”
Related
More





