ធ្វើតុល្យភាពការប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខភាពដើម្បីប្រជាជនអាចទទួលបានអត្ថប្រយោជន៍ច្រើន
29/09/2017 10:11
(VOVWORLD) -នាថ្ងៃទី២៩កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការទទទួលបន្ទុកបញ្ហាសង្គម របស់រដ្ឋសភាបានរៀបចំសម័យប្រជុំពេញអង្គលើកទី៧ ដោយត្រូតពិនិត្យឡើងវិញ នូវរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខាភិ បាលឆ្នាំ២០១៦ ស្ថានភាពនៃរយៈពេល២ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត របស់រដ្ឋសភា អំពីជម្រុញខ្លាំងការអនុវត្តគោលនយោបាយច្បាប់ ស្តីពីធានារ៉ាប់រង សុខាភិបាល ឈានដល់ការធានារ៉ាប់រងក្នុងទូទាំងប្រជាជន។
ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គ អញ្ជើញថ្លែងមតិនៅ ទីនេះ សមាជិកសភាលោក Pham Xuan Thang មណ្ឌល Hai Duong បានលើកច្បាស់ថា៖ “បញ្ហាសង្គមភាវូបនីយកម្ម នាំយកឧបករណ៍ទំនើបទៅក្នុងការពិនិត្យព្យាបាល ជំងឺគឺមានលក្ខណៈដោយឡែកពីរ។ ពោលគឺ បើយើងគ្រប់គ្រងនិងប្រើប្រាស់បានល្អ គឺនឹងនាំមកផលប្រយោជន៍ជូនប្រជាជន។ ផ្ទុយទៅវិញ បើយើងគ្រប់គ្រងមិនបានល្អទេ នឹងក្លាយ ទៅជាបន្ទុករបស់មូល និធិរ៉ាប់រងសុខាភិបាល។ ខ្ញុំស្នើថា ក្នុងសភាពការណ៍ដែល អង្គភាពសុខា ភិបាលសាធារណៈកំពុងរងនូវសម្ពាធកាន់តែកើនឡើងនោះ គឺគប្បី លើកកំពស់គុណភាពពិនិត្យព្យាបាលជំងឺនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសុខាភិបាលផងដែរ”៕
Related
More





