VOV WorldVOV World
ធ្វើវិសោធនកម្មក្រមច្បាប់ព្រហ្មទណ្ឌដើម្បីធានាការត្រឹមត្រូវ សមភាព
26/10/2015 06:54
(VOV)_​នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម ​លោក Ha Hung Cuong នៅក្នុងនាទី៖ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី២៥ ​តុលា។
ធ្វើវិសោធនកម្មក្រមច្បាប់ព្រហ្មទណ្ឌដើម្បីធានាការត្រឹមត្រូវ សមភាព
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Ha Hung Cuong (VOV)_​នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម ​លោក Ha Hung Cuong នៅក្នុងនាទី៖ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី២៥ ​តុលា។ ក្រមច្បាប់ ​ព្រហ្មទណ្ឌជាច្បាប់មួយក្នុងចំណោមច្បាប់សំខាន់ៗ ជះឥទ្ធិពល​ជាច្រើនចំពោះ សង្គម។ អនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញផ្សាយផែនការ របស់​រដ្ឋាភិបាលស្ដីអំពីការរៀប ចំយកមតិប្រជាជន ចំពោះសេចក្ដីព្រាងក្រមច្បាប់​ព្រហ្មទណ្ឌ(ធ្វើវិសោធនកម្ម)។  រយៈពេលយកមតិប្រជាជនគឺចាប់ពីថ្ងៃទី១៥កក្កដា ដល់ថ្ងៃទី១៤ កញ្ញាឆ្នាំ២០១៥។  តាមរបាយការណ៍នានា មានមតិចំនួន៧លាន​នាក់របស់ប្រជាជនចូលរួមផ្តល់មតិ។  រដ្ឋមន្ត្រី លោក Ha Hung Cuong បានលើកច្បាស់ថា៖ ​ការធ្វើវិសោធនកម្មក្រមច្បាប់ ​ព្រហ្មទណ្ឌនេះ បានធានាអនុវត្តគ្រប់គ្រាន់សិទ្ធិ​របស់មនុស្ស សិទ្ធិនិងកាតព្វកិច្ច របស់ប្រជាពលរដ្ឋ ដែលបានរដ្ឋធម្មនុញ្ញកត់​សម្គាល់។ លោក Ha Hung Cuong ក៏ បានសង្កត់ធ្ងន់ថា៖ សេចក្ដីព្រាងក្រមច្បាប់​ព្រហ្មទណ្ឌមានបទបញ្ញាត្តិតឹងរឹងជាង  បង្ហាញនូវការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ ក្នុងការបង្ការប្រឆាំងបទល្មើសរំលោភច្បាប់  និងអំពើពុករលួយ៕