ពិធីនេះមានការចូលរួមពីវីរៈអ្នកម្តាយវៀតណាម អតីតយុទ្ធជននិងយុទ្ធជនពិការ ចំនួន ១៣០ នាក់ដែលតំណាងឱ្យអតីតយុទ្ធជន និងយុទ្ធជនពិការជាង ២៥.០០០ នាក់មកពីទីក្រុងហាណូយ និងអតីតយុទ្ធជនដែលមានស្ថានភាពលំបាកជាពិសេស។
រំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី រួមជាមួយនឹងសកម្មភាពជួសជុលទីបញ្ចុះសពយុទ្ធជនពលី ដើម្បីបង្ហាញពីការតបស្នងសង់គុណ ថ្នាក់ដឹកនាំទីក្រុងបានទៅសួរសុខទុក្ខ ឲនិងប្រគល់អំណោយជាង ១១៤.៥០០ កញ្ចប់ដល់ក្រុមគ្រួសារអ្នកទទួលផលគោលនយោបាយ និងអ្នកដែលមានគុណូបការៈ។
ថ្លែងនៅក្នុងពិធីនេះ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក ង្វៀន វ៉ាន ហ្វុង បានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធផ្តល់ប្រឹក្សានិងស្នើទៅក្រុង អំពីយន្តការគោលនយោបាយជាក់លាក់សម្រាប់ទីក្រុងហាណូយជាមួយនឹងលក្ខខណ្ឌនិងស្តង់ដារខ្ពស់ជាង។ យើងក៏ស្នើឱ្យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយពិនិត្យឡើងវិញនូវយន្តការគោលនយោបាយទាំងអស់ដែលទាក់ទងនឹងគ្រួសាររបស់អ្នកដែលមានគុណូបការៈនិងយុទ្ធជនពិការ ដើម្បីឱ្យយើងអាចមានប្រព័ន្ធយន្តការគោលនយោបាយ ដែលយោងតាមច្បាប់រដ្ឋធានី ទីក្រុងហាណូយមានសមត្ថកិច្ចក្នុងការចេញយន្តការគោលនយោបាយដ៏ល្អប្រសើរជាង”។
ក្នុងឱកាសនេះ ទីក្រុងហាណូយក៏បានឧបត្ថម្ភការជួសជុលផ្ទះចំនួន ៧៩ ខ្នង សម្រាប់អតីតយុទ្ធជនដែលមានស្ថានភាពលំបាកជាពិសេស និងបានបរិច្ចាគរទេះរុញចំនួន ៧៩ គ្រឿងដល់អតីតយុទ្ធជនចាស់ជរាដែលមានការលំបាកក្នុងការធ្វើចលនា; ជួសជួលផ្ទះចំនួន ២០ខ្នង និងជូនសៀវភៅសន្សំចំនួន ២១ ក្បាល និងគោពួជសម្រាប់ជនពិការដែលមានស្ថានភាពលំបាកជាពិសេស៕






