តំបន់ពិសេស កូនដាវ បានក្លាយជាគោលដៅពិសិដ្ឋសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីរំលឹកដល់យុទ្ធជនដិវត្តន៍ចំនួន ២០.០០០នាក់ ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ។
អ្នកស្រី ដាំង ភឿង ហាយ អ្នកទេសចរមកពីសង្កាត់ ង៉ុក ហា ទីក្រុងហាណូយ បាននិយាយថា "ខ្ញុំគិតថា ប្រជាជនវៀតណាមគ្រប់រូបចង់ទៅទស្សនា កូនដាវ យ៉ាងហោចណាស់ម្តង។ ខ្ញុំពិតជារំជួលចិត្តណាស់ នៅពេលដែលខ្ញុំបានដើរចូលទៅក្នុងប្រព័ន្ធពន្ធនាគារ កូនដាវ"។
អ្នកស្រី ជុញ ធិ ធូហា អ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកថា "នៅពេលដែលយើងមកដល់ពន្ធនាគារ កូនដាវ យើងមានអារម្មណ៍ឃើញស្មារតីដ៏រឹងមាំរបស់យុទ្ធជន"។ យុទ្ធជនបដិវត្តន៍តែងតែរក្សាភាពរឹងមាំក្នុងការតាំងចិត្ត បេសកកម្មដ៏ថ្លៃថ្នូ និងចំណង់ចំណូលចិត្តស្វាហាប់ក្នុងចិត្ត ដើម្បីដណ្តើមឯករាជ្យជាតិ។
លំហូរមនុស្សទៅកាន់កូនដាវនៅខែកក្កដានេះមិនត្រឹមតែជាដំណើរនៃការដឹងគុណចំពោះអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់មនុស្សជំនាន់ក្រោយអំពីការទទួលខុសត្រូវក្នុងការអភិរក្ស និងកសាងប្រទេសជាតិ ដែលសក្តិសមនឹងការលះបង់របស់បុព្វបុរស៕






