«យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី» មិនត្រឹមតែជាផែនការសកម្មភាពជាតិប៉ុណ្ណោះទេ ថែមទាំងជា​បទ​បញ្ជាពីបេះដូងរបស់អ្នកដែលនៅសេសសល់ ជាការដឹងគុណរបស់​មនុស្សជំនាន់​នេះ។

«យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»

• ពេលវេលា៖ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧ (បំផុស​នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦)។

• គោលបំណង៖ ប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីប្រមាណ ៧០០០​នាក់; ប្រមូលសំណាកពីផ្នូរចំនួន ២៣០.០០០ ដែលមិនទាន់​កំណត់អត្តសញ្ញាណ; និងធ្វើតេស្ត DNA លើសំណាក់ចំនួន ១៨.០០០; កសាងមូលដ្ឋានទិន្នន័យ DNA បស់សាច់ញាតិយុទ្ធជនពលី និងជំរុញការងារ​បោសសំអាត​គ្រាប់​បែក​មីនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក។

• ផែនការ៖ ពិនិត្យបឋមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ បូកសរុបមុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៧ ក្នុង​ឱកាសរំលឹក​ខួបលើកទី៨០ ទិវាយុទ្ធជនពិការ និង​យុទ្ធជនជំងឺ។

រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីការអនុវត្ត​រយៈពេល​ជាងបួនខែ កងកម្លាំងបានស្វែងរក និងប្រមូលអដ្ឋិធាតុរបស់​យុទ្ធជនពលីចំនួន ១.៤២៥នាក់ ក្នុង​នោះ មាន​អដ្ឋិធាតុចំនួន ៤០១ នៅវៀតណាម អដ្ឋិធាតុចំនួន ១៧៤ នៅឡាវ និងអដ្ឋិធាតុចំនួន ៨៥០ នៅកម្ពុជា។ ប្រទេសទាំងមូល​បាន​​​ប្រមូល​សំណាកពីផ្នូររបស់​យុទ្ធជនពលី ចំនួន ៦៦.០១៣ ដែលក្នុង​នោះ​សំណាកជាង ៤៦.០០០ បំពេញ​លក្ខ៍ណ្ឌ​សម្រាប់ការ​វិភាគ។ លើសពីនេះ សំណាកជីវសាស្រ្តចំនួន ៩៣.៤៦៤ ពីសាច់ញាតិរបស់យុទ្ធជនពលី ត្រូវបានប្រមូលដើម្បីបង្កើតមូលដ្ឋានទិន្នន័យផ្គូផ្គង DNA៕