VOV WorldVOV World
ទីក្រុងហូជីមិញ-គុយបាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
19/09/2013 08:06
(VOVworld) – ទីក្រុងហូជីមញ (វៀតណាម)-គុយបាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ទីក្រុងហូជីមិញ-គុយបាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
លេខារងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោកស្រី  Nguyen Thi Thu Ha បានទទួល ជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការសតិអារម្មណ៍មជ្ឈឹម បក្សកុម្មុយនិស្តគុយបា (Image:Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៨ កញ្ញា លេខារងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ (ភាគខាងត្បូងវៀតណាម) លោកស្រី Nguyen Thi Thu Ha បានទទួល ជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការសតិអារម្មណ៍មជ្ឈឹមបក្សកុម្មុយនិស្តគុយបាដឹក នាំដោយប្រធាន Ronaldo Alfonso Borges ដែលកំពុង​ មានដំណើរទស្សនកិច្ចនៅវៀត ណាម។ លោកស្រី Nguyen Thi Thu Ha បាន ចាត់ទុកថា៖ ដំណើរទស្សនកិច្ចការងាររបស់ ភាគីគុយបាមានអត្ថន័យដ៏សែនសំខាន់ក្នុងឱកាសវៀតណាមកំពុងដំណើរការរាល់សក ម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាប្រធានគុយបា លោក Fidel Castro ទៅ ទស្សនាតំបន់រំដោះ ភាគខាងត្បូងវៀតណាម។ លេខារងគណៈកម្មាធិការបក្សទីក្រុង ហូជីមិញបាន អបអរសាទរសមិទ្ធិជាជំហានដំបូងដែលបក្សកុម្មុយនិស្តនិងប្រជាជន គុយបាទទួលបានក្នុងដំណើរការបច្ចុប្បន្នកម្មរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច។ ក៏ក្នុង ឱកាសនេះដែរ ទីក្រុងហូជីមិញបានប្រគល់អង្ករចំនួន ១ ពាន់តោននិងកុំព្យូទ័រ ចំនួន ១ រយគ្រឿងជូនឲ្យខេត្ត Santiego de Cuba៕

More