VOV WorldVOV World
ទីក្រុងហូជីមិញនិង WB សហប្រតិបតិ្តការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន
24/03/2017 11:36
(VOVworld) - ទីក្រុងហូជីមិញនិងធនាគារពិភពលោក (WB) បន្តសហប្រតិបតិ្ត ការស្រាវជ្រាវនិងអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវគំរោងការណ៍នានាដែល មានប្រភពទុនពី WB លើបណ្ដាវិស័យ សំដៅលើក កំពស់កិត្យានុភាពរបស់ទីក្រុងនិង រួមចំណែកកែលំអគុណភាពជីវភាពរស់នៅរបស់ប្រជាជន។
ទីក្រុងហូជីមិញនិង WB សហប្រតិបតិ្តការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN) (VOVworld) - ទីក្រុងហូជីមិញនិងធនាគារពិភពលោក (WB) បន្តសហប្រតិបតិ្ត ការស្រាវជ្រាវនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំរោងការណ៍នានាដែលមាន ប្រភពទុនពី WB លើបណ្ដាវិស័យ សំដៅលើកកំពស់កិត្យានុភាពរបស់ទីក្រុងនិង រួមចំណែកកែលំអគុណភាពជីវភាពរស់នៅរបស់ប្រជាជន។លោក Nguyen Thanh  Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងលោកស្រី Kristalina I.Georgieva អគ្គនាយិការប្រតិបត្តិ WB បានឯកភាពដូច្នេះនៅជំនួបនា ព្រឹកថ្ងៃទី ២៤ មិនា នៅទីក្រុងហូជីមិញ។លោក Nguyen Thanh Phong អះអាងថា ទីក្រុង ហូជីមិញនឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ WB ដើម្បីអនុវត្ត គំរោង ការណ៍សំដៅកែលំអជីវភាពរស់នៅ បរិស្ថាន ហើយនាំមកនូវផលប្រយោជន៍ សំរាប់ប្រជាជន។ រីឯខ្លួនវិញ លោកស្រី Kristalina I. Georgieva បានអះអាងនូវគោលចំណងបន្ត សហប្រតិបតិ្តការជាមួយទីក្រុងដើម្បីដោះស្រាយបញ្ហាលំបាក សំខាន់ ក្នុងដំណើរ ការអភិវឌ្ឍន៍ទីក្រុង ព្រមទាំងផ្ដោតសំខាន់ទៅលើគំរោងការណ៍ទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុនិងកែលំអមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធផងដែរ៕