VOV WorldVOV World
ទីក្រុងហូជីមិញនិងទីក្រុងប៊ូសានជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ
25/07/2014 08:36
(VOVworld) - នារសៀលថ្ងៃទី២៤ កក្កដា អនុប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាមលោក Tat Thanh Cang បានទទួលជួបសន្ទនា ជាមួយលោក Kim Jong-hae អភិបាលរងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលកំពុងមានដំណើរទសន្សកិច្ច នៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញនិងទីក្រុងប៊ូសានជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ
(VOVworld) - នារសៀលថ្ងៃទី២៤ កក្កដា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាមលោក Tat Thanh Cang បានទទួលជួបសន្ទនាជា មួយលោក Kim Jong-hae អភិបាលរងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលកំពុង មានដំណើរទសន្សកិច្ចនៅទីក្រុងហូជីមិញ។នៅទីនេះ លោក Tat Thanh Cang បាន សង្កត់ធ្ងន់ថា ក្រោយរយៈពេល២០ឆ្នាំបង្កើតទំនាក់ទំនងចងមេត្រីភាព ទីក្រុងទាំង២ បានបង្កើតគ្រឹះស្ថានដ៏រឹងមាំក្នុងវិស័យជាច្រើនដូចជាសុខាភិបាល អប់រំ វប្បធម៏ ជាដើម។ភាគីទាំង២ បានលាតត្រដាងអនុវត្តបណ្ដាសកម្មភាពផ្លាស់ប្ដូរ ជួយឧបត្ថម្ភ សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព តាមនោះពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាព រវាងទីក្រុងទាំង២ក៏ដូចជារវាងប្រទេសទាំង២ អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេល ខាងមុខ។ ទីក្រុងប៊ូសានបានបង្កើតទំនាក់ទំនងជាមួយទីក្រុងហូជីមិញបានជាងរយៈពេល២០ឆ្នាំ រីឯខ្លួនវិញ លោក Kim Jong-hae បានអះអាងថា ទំនាក់ទំនងរវាងទីក្រុងទាំង២និយាយ ដោយឡែកនិងរវាងវៀតណាម កូរ៉េខាងត្បូងនិយាយរួម កំពុងអភិវឌ្ឍន៍ដ៏ទូលំទូលាយ ពី១ថ្ងៃទៅ១ថ្ងៃ។លោកមានជំនឿថា នាពេលខាងមុខ ភាគីទាំង២នឹងបន្តស្វែងរកដំ ណោះស្រាយប្រកបដោយប្រសិទ្ធិភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕