ទីក្រុងហូជីមិញនិងខេត្ត Kanagawa ជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការ
15/07/2017 08:36
(VOVWORLD) -នាយប់ថ្ងៃទី ១៤ កក្ដដា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយលោក Yuji Kuroiwaអភិបាលខេត្ត Kanagawa ជប៉ុន

ទីក្រុងហូជីមិញនិងខេត្ត Kanagawa ជប៉ុនជម្រុញកិច្ចសហប្រតិបត្តិការ នាយប់ថ្ងៃទី ១៤ កក្ដដា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបសន្ទនាជាមួយលោក Yuji Kuroiwaអភិបាលខេត្ត Kanagawa ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុងមានបំណង និងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុន ក្នុងនោះមានសហគ្រាសខេត្ត Kanagawa មកវិនិយោគ រកស៊ីប្រកបដោយប្រសិទ្ធភាពនៅទីក្រុងហូជិមិញ។ លោកបានស្នើឲ្យ អភិបាលខេត្ត Kanagawa នាពេលខាងមុខបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សិក្ខាកាមសុខាភិបាលបច្ចេកទេសនៃទីក្រុងហូជីមិញទៅសិក្សា បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្ត Kanagawa។ រីឯខ្លួនវិញ លោក Yuji Kuroiwa បានអះអាងថាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភតភ្ជាប់ទីក្រុងជាមួយសហគ្រាសខេត្តKanagawa ជាពិសេសលើវិស័យដែលអាចឆ្លៀតយកប្រយោជន៍បាន ហើយលើកកំពស់ប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលសិក្ខាកាមវៀតណាមនៅខេត្ត Kanagawa និងជប៉ុន៕
Related





