VOV WorldVOV World
ទីស្នាក់ការរដ្ឋាភិបាលថៃត្រូវបានហ៊ុំព័ទ្ធ
18/02/2014 07:09
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាកំលាំងមាន សមត្តកិច្ចថៃបានចាប់ផ្តើមប្រមូលផ្តុំឡើងវិញនៅ ទីកន្លែងចំនួន៥ដែលត្រូវបានបាតុករទន្ទ្រានកាន់ កាប់ខុសច្បាប់ នៅរាជធានីបាងកក។
ទីស្នាក់ការរដ្ឋាភិបាលថៃត្រូវបានហ៊ុំព័ទ្ធ
ទីស្នាក់ការរដ្ឋាភិបាលថៃត្រូវបានហ៊ុំព័ទ្ធ (Image: VOV) (VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាកំលាំងមានសមត្តកិច្ចថៃបានចាប់ផ្តើម ប្រមូលផ្តុំឡើងវិញនៅទីកន្លែងចំនួន៥ដែលត្រូវបានបាតុករទន្ទ្រានកាន់កាប់ ខុសច្បាប់ នៅរាជធានីបាងកក។ នាយកមជ្ឈមណ្ឌលរក្សាសន្តិភាពនិងសណ្ដាប់ ធ្នាប់ថៃ លោក Chaloem Yubumrung បានឲ្យដឹងថា៖ នេះមិនជាយុទ្ធនាការរំសាយការ ធ្វើបាតុកម្មទេ គឺជាការប្រមូលមកឡើងវិញនូវបណ្ដាទីកន្លែងដែលបាតុករដោយ ល្មើសច្បាប់បំរាមគោចរ។ ជាពិសេស នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ថៃ មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល លោក Suthep Thaugsuban បានមានកាយ វិការដាក់ពង្រាយបន្ថែមកំលាំងសំដៅរារាំងផែនការសកម្មភាពរបស់រដ្ឋាភិបាល។ លោក Suthep ក៏បានប្រកាសផែនការ បញ្ជូនបាតុករចំនួន ២ ពាន់នាក់ទៀតសំដៅ ហ៊ុំព័ទ្ធវិមានរដ្ឋាភិបាលនាថ្ងៃទី ១៨ កុម្ភៈ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នា ព្រឹកថ្ងៃទី ១៨ កុម្ភៈ ប៉ូលីសថៃបាន ចាប់ខ្លួនមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល មួយនាក់ លោក Rawee Mashmadol និងបាតុកចំនួន ១ រយនាក់ក្នុងយុទ្ធនាការ ដណ្តើមការត្រួតពិនិត្យទីកន្លែងបាតុកម្ម ឡើងវិញនៅរាជធានីបាងកក៕