ទិវាកំណាព្យវៀតណាមលើកទី១២ត្រូវបានធ្វើឡើង
14/02/2014 10:25
(VOV)_ទិវាគំណាព្យវៀតណាម លើកទី១២ ឆ្នាំ២០១៤ ត្រូវបានបើកនាថ្ងៃទី ១៤ កុម្ភះ នៅ Van Mieu – Quoc Tu Giam ( រដ្ឋធានីហាណូយ)។

ទិវាកំណាព្យវៀតណាមលើកទី១២ត្រូវបានធ្វើឡើង(www.anninhthudo.vn) (VOV)_ទិវាគំណាព្យវៀតណាម លើកទី១២ ឆ្នាំ២០១៤ ត្រូវបានបើកនាថ្ងៃទី ១៤ កុម្ភះ នៅ Van Mieu – Quoc Tu Giam ( រដ្ឋធានីហាណូយ)។ ដំណាងថ្នាក់ដឹកនាំនៃ បណ្ដាក្រសួង ស្ថាប័ន សមាជិកក្លិបកំណាព្យ និស្សិត និងអ្នកស្រឡាញកំណាព្យជា ច្រើនកុះករនៅក្នុងទូទាំងប្រទេសបានចូលរួមព្រឹត្តិការណ៍នេះ។ ទិវាកំណាព្យវៀតណាម លើកទី១២ ត្រូវបានសមាគមអ្នកអក្សរសាស្ត្រវៀត ណាម រៀបចំឡើង ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៣ និងទី១៤ កុម្ភះ។ ថ្លែងមតិនៅទី នេះ កវី Huu Thinh ប្រធានសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានសង្កត់ធ្ងន់ថា៖ “ ទិវាកំណាព្យវៀតណាមលើកទី១២នេះ ត្រូវបានរៀបចំឡើងនៅក្នុងទូទាំង ប្រទេស។ នៅរដ្ឋធានីហាណូយ គោលដៅនៃទិវាកំណាព្យនោះគឺពង្រីកប្រពៃណីនិងរាល់តំលៃវប្បធម៌ជាតិ ដើម្បីគោលដៅមនុស្សសាស្ត្រ ដ៏ខ្ពង់ខ្ពស់៕”
Related





