VOV WorldVOV World
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាត្រូវបានពង្រឹង និង​ពង្រីក​ដោយឥតឈប់ឈរក្នុងរយៈពេល ៥០​ឆ្នាំកន្លងទៅ
07/01/2022 08:51
(VOVWORLD) - អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយចាត់ទុកឥណ្ឌាជាដៃគូសំខាន់ជួរមុខ ជាមិត្តភក្តិគួរឲ្យជឿទុកចិត្ត។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាត្រូវបានពង្រឹង និង​ពង្រីក​ដោយឥតឈប់ឈរក្នុងរយៈពេល ៥០​ឆ្នាំកន្លងទៅ
ពិធីរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ឥណ្ឌា នារសៀលថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ឥណ្ឌា បានសម្របស្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមរៀបចំពិធីរំលឹកខួបលើកទី ៥០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ឥណ្ឌា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយចាត់ទុកឥណ្ឌាជាដៃគូសំខាន់ជួរមុខ ជាមិត្តភក្តិគួរឲ្យជឿទុកចិត្ត។ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan សង្គត់ធ្ងន់ថា៖ “ប្រទេសទាំងពីរវៀតណាម និងឥណ្ឌាគប្បីជំរុញខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព ដូចជាបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ថាមពល ការផ្លាស់ប្តូរឌីជីថល សុខាភិបាល ឱសថ ទេសចរណ៍ និងសេដ្ឋកិច្ចបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជាន សំដៅពង្រីកប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”៕