ទំនាក់ទំនងរវាងប៉ាគីស្ថាននិងឥណ្ឌាកើតមានភាពតានតឹងជាថ្មីម្តងទៀត
05/06/2013 09:21
(VOVworld) – នាថ្ងៃទី ៤ មិថុនា Islamabad បានកោះហៅ មន្ត្រីការទូតឥណ្ឌាម្នាក់ ដើម្បីប្រឆាំងជំទស់ចំពោះការដែល បុគ្គលិកការទូតប៉ាគីស្ថានម្នាក់រួមជាមួយអ្នកបើករថយន្តត្រូវ បានវាយប្រហារនៅរដ្ឋធានី New Dehli។

(VOVworld) – នាថ្ងៃទី ៤ មិថុនា Islamabad បានកោះហៅមន្ត្រីការទូតឥណ្ឌាម្នាក់ ដើម្បីប្រឆាំងជំទស់ចំពោះការដែល បុគ្គលិកការទូតប៉ាគីស្ថានម្នាក់រួមជាមួយ អ្នកបើករថយន្តត្រូវបានវាយប្រហារនៅរដ្ឋធានី New Dehli។ កាយវិការនេះបាន ធ្វើ ឲ្យទំនាក់ទំនងរវាងប៉ាគីស្ថាននិងឥណ្ឌាកើតមានភាពតានតឹងជាថ្មីម្តងទៀត។ Islamabad បានស្នើឲ្យរដ្ឋអំណាចឥណ្ឌាបើកការសើបអង្កេតរឿងហេតុពោលខាង លើ។ ភាគីប៉ាគីស្ថានចាត់ទុកថា៖ រឿងហេតុនេះគឺការរំលោភដ៏ធ្ងន់ធ្ងរទៅលើ អនុសញ្ញាស្តីអំពីកិច្ចការពារបណ្ដាអ្នកការទូត។ ក្នុងការជួបសន្ទនាតាមទូរសព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani បន្ទាប់ពីរឿងហេតុ នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Salman Khurshid បានអះអាងថា៖ រដ្ឋអំណាច ឥណ្ឌានឹងបង្កើនវិធានការសន្តិសុខតឹងរឹងថែមទៀតដើម្បីជៀសវាងរឿងហេតុដូច គ្នានេះកើតមានឡើងជាថ្មីម្តងទៀត៕
Related
More





