ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ
10/09/2014 11:19
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសវៀតណាម សមាជិកការិយាល័យនយោបាយ

ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ (vietnamplus.vn) Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសវៀតណាម សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez Parrilla បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ទី១២ កញ្ញា។ នាព្រឹកថ្ងៃទី១០កញ្ញា នៅទីស្ដីការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស គុយបាលោក Bruno Rodriguez Parrilla បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ នៅការចរចារ ភាគី ទាំងពីរបានផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការលើ គ្រប់វិស័យរវាងរដ្ឋទាំងពីរនិងក្រសួងការបរទេសទាំងពីរក៏ដូចជាចែករំលែកទស្សនៈ អំពីបញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរ បានឯកភាពវាយតំលៃទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការជាភាតរៈរវាង វៀតណាម-គុយបាក្នុងរយៈពេលកន្លងមកបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ លេចធ្លោគឺលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបារបស់ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នាខែមិនាឆ្នាំ២០១៤។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរនិងឯកភាពរៀបចំក្នុងឆ្នាំ២០១៥បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ទី២ធ្នូ)តាមរយៈនោះ រឹតបន្តឹងបន្ថែមចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាម និងគុយបា៕
Related






