ទួរគីហាមឃាត់ផ្សាយព័ត៌មានអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគី
28/12/2016 08:30
(VOVworld) – តុលាការទួរគីមួយនាថ្ងៃទី ២៧ ធ្នូ បាន ចេញផ្សាយបទហាមឃាត់ សារព័ត៌មានផ្សពផ្សាយអំពី ការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ នៅទួរគី លោក Andrei Karlov។
.jpg)
ទួរគីហាមឃាត់ផ្សាយព័ត៌មានអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគី (VNA) (VOVworld) – តុលាការទួរគីមួយនាថ្ងៃទី ២៧ ធ្នូ បានចេញផ្សាយបទហាមឃាត់ សារព័ត៌មានផ្សពផ្សាយអំពីការស៊ើបអង្កេតការធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅទួរគី លោក Andrei Karlov។ តាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ទួរគី Anadolu បានឲ្យដឹងថា៖ តុលាការនៅរដ្ឋធានី Ankara បានយល់ព្រមជាមួយសំណើ នៃមជ្ឈដ្ឋានរដ្ឋអាជ្ញាស្តីពីការហាមឃាត់ផ្សាយរូបភាពទាក់ទិនដល់ការធ្វើ ឃាត លោក Andrei Karlov ការស៊ើបអង្កេតក៏ដូចជាព័ត៌មានរបស់សាក្សីនានា ជនរង គ្រោះឬជនសង្ស័យផងដែរ។ សេចក្តីសម្រេចនៃតុលាកានេះបានលើក ច្បាស់លាស់ ថា៖ បណ្ដាព័ត៌មានប្រភេទនេះអាចបង្កឲ្យមានហានិភ័យដល់សន្តិសុខជាតិហើយ បទហាមឃាត់នឹងចូលជាធរមានក្នុងអំឡុងប្រព្រឹត្តទៅការ ស៊ើបអង្គេត។ ខណៈ ពេលនោះ ភាគីរុស្ស៊ីបានចាត់ទុកថា៖ ការធ្វើអត្ថាធិប្បាយអំពីការស៊ើបអង្គេត នៅពេលនេះគឺវាឆាប់រហ័សពេកហើយមិនទាន់មានប្រតិកម្មណាមួយចំពោះ សេចក្តីសម្រេចរបស់តុលាការទួរគីនៅឡើយ៕
Related





