ទួរគីជំរុញឱ្យមានបទឈប់បាញ់នៅខេត្ត Idlib របស់ស៊ីរី
15/09/2018 16:47
(VOVWORLD) -ថ្លែងនៅក្នុងសន្និសីទការសែតនាថ្ងៃទី ១៤ កញ្ញា រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រធានាធិបតីទួគីលោក Tayyip Erdogan នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ដីពីស្ថានភាពស៊ីរីនាថ្ងៃទី ១៧ កញ្ញាខាតមុខនៅ ទីក្រុង Sochi ប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា រដ្ឋអំណាច Ankada កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ភាគពាយព្យប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្រុមបះបោរ ហើយត្រៀមខ្លួនរជាស្រេចក្នុងការសហការប្រឆាំងនឹងក្រុមភេរវករនៅ ខេត្ត Idlib ។ ថ្លែងនៅក្នុងសន្និសីទការសែតនាថ្ងៃទី ១៤ កញ្ញា រដ្ឋមន្ត្រីការបរទេសទួរគីលោក លោក Mevlut Cavusoglu បានឲ្យដឹងថា ប្រធានាធិបតីទួគីលោក Tayyip Erdogan នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្ដីពីស្ថានភាពស៊ីរីនាថ្ងៃទី ១៧ កញ្ញាខាតមុខនៅ ទីក្រុង Sochi ប្រទេសរុស្ស៊ី។ នាថ្ងៃទី ៧ កញ្ញាកន្លងទៅ ប្រធានាធិបតី លោក Erdogan បានមានជំនួបកំពូលទ្វេភាគីជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង សមភាគីអ៊ីរ៉ង់លោក Hassan Rouhani នៅ រដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សាពីស្ថានការណ៍ស៊ីរីផងដែរ៕
Related





