VOV WorldVOV World
ទួរគីនិងអ៊ីស្រាអែលឆ្ពោះទៅការធ្វើប្រក្រតីទំនាក់ទំនង
17/02/2016 10:29
(VOVworld) - មន្ត្រីទួរគីមួយរូបនាថ្ងៃទី១៦ កុម្ភៈ បាន ឲ្យដឹងថា ប្រទេសនេះនិងអ៊ីស្រាអែលជិតនឹងទទួល បានកិច្ចព្រមព្រៀងប្រក្រតីទំនាក់ទំនងក្រោយរយៈ ពេល៥ឆ្នាំ។
ទួរគីនិងអ៊ីស្រាអែលឆ្ពោះទៅការធ្វើប្រក្រតីទំនាក់ទំនង
ស្ដបរំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះនៅលើនាវា Mavi Marmara នៅកំពង់ផែ Gaza City  (រូបថត៖AFP/TTXVN) (VOVworld) - មន្ត្រីទួរគីមួយរូបនាថ្ងៃទី១៦ កុម្ភៈ បានឲ្យដឹងថា ប្រទេសនេះនិង អ៊ីស្រាអែលជិតនឹងទទួលបានកិច្ចព្រមព្រៀងប្រក្រតីទំនាក់ទំនងក្រោយរយៈពេល ៥ឆ្នាំ។ទួរគីធ្លាប់ជាសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលនៅក្នុងតំបន់រហូតដល់ពេល ទំនាក់ទំនងរវាងប្រទេសទាំងពីរបែកបាក់ក្រោយពីពេលទាហានអ៊ីស្រាអែលវាយ  ប្រហារនាវាសង្គ្រោះ Mavi Marmara របស់ទួរគីដែលកំពុងធ្វើដំណើរទៅ Gaza កាល ពីឆ្នាំ២០១០ បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ក្នុងនោះមានសកម្មជនទួរគី១០ នាក់។នាឆ្នាំ២០១៣ អ៊ីស្រាអែលបានប្រកាសសុំទោសជាផ្លូវការអំពីរឿងហេតុ នេះ ព្រមទាំងប្រកាសថា នឹងសងជំងឺចិត្តសំរាប់ជនរងគ្រោះ។នាខែធ្នូ ឆ្នាំ២០១៥  ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយដល់ការធ្វើប្រក្រតី ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយចាត់ទុកថា ប្រការនេះនឹងនាំមកនូវផល ប្រយោជន៍សំរាប់តំបន់មជ្ឈឹមបូព៌ាទាំងមូល៕