គួរជម្រាបបន្ថែមថា មុននោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី លោក John Sullivan ត្រូវបានកោះហៅ វិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងបរិបទដែលទំនាក់ទំនង រវាងប្រទេសទាំងពីរមាននិន្នាការអាក្រក់ទៅ។ នៅឯកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅ ទីក្រុងហ្សឺណែវ នាពេលកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង ប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង ពីរនឹងវិលត្រឡប់ទៅបំពេញបេសកកម្មឡើងវិញ។ ទោះបីជាមិនសម្រេចបានជំហាន លោតផ្លោះដ៏ធំណាមួយក៏ដោយ ប៉ុន្តែជំនួបនេះជាសញ្ញាវិជ្ជមានចំពោះទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរនេះ៕
ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីនិងអាមេរិកត្រឡប់ទៅបំពេញបេសកកម្មឡើងវិញក្រោយពីត្រូវបានកោះហៅវិលមកប្រទេស
21/06/2021 09:54
(VOVWORLD) - ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិក លោក Anatoly Antonov និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំរុស្ស៊ី លោក John Sullivan ត្រូវបានកោះហៅ វិលត្រឡប់មកប្រទេសវិញ ដើម្បីធ្វើការពិគ្រោះយោបល់ក្នុងបរិបទដែលទំនាក់ទំនង រវាងប្រទេសទាំងពីរមាននិន្នាការអាក្រក់ទៅ។
Related







