VOV WorldVOV World
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកអញ្ជើញចូលរួមសន្និសីទ OTC ២០១៥
11/05/2015 09:35
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ នៅទីក្រុង Houston រដ្ឋ Texas ប្រទេសអាមេរិកចាប់ពីថ្ងៃ ទី៤ដល់ទី៥ ឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅអាមេរិកលោក Pham Quang Vinh បានអញ្ជើញ ចូលរួមសន្និ សីទបច្ចេកវិទ្យាប្រេងឧស្ម័ននៅសមុទ្រ២០១៥ (OTC-២០១៥)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកអញ្ជើញចូលរួមសន្និសីទ OTC ២០១៥
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅទីក្រុង Houston រដ្ឋ Texas ប្រទេសអាមេរិក ចាប់ពីថ្ងៃទី៤ដល់ទី៥ ឧសភាកន្លងទៅ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិកលោក Pham Quang Vinh បានអញ្ជើញចូលរួមសន្និ សីទបច្ចេកវិទ្យា ប្រេងឧស្ម័ននៅសមុទ្រ២០១៥ (OTC-២០១៥)។ក្រៅពីនោះ លោកក៏បានចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេ រិកដែលបានរៀបចំឡើងដោយអគ្គស្ថានកុងស៊ុលវៀត ណាមប្រចាំនៅក្រុង Houston ជួបចរចារជាមួយអង្គភាពអាជីវកម្មអាមេរិកនៅ ក្រុង Houston ទៀតផង។ OTC ជាតាំងពិព័រណ៍ធំបំផុតនៅលើពិភពលោកក្នុងវិស័យប្រេងឧស្ម័ន ថ្លែងមតិនៅសន្និសីទ​OTC២០១៥ ឯកអគ្គរដ្ឋទូតលោក Pham Quang Vinh បានអះ អាងនូវការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមនិងរាល់គោលនយោបាយអនុគ្រោះ ដែលលៃទុកឲ្យវិនិយោគិនបរទេសក្នុងវិស័យប្រេងឧស្ម័ននៅវៀតណាម។លោក មានគោលបំណងថា បណ្ដាវិនិយោគិន ក្រុមហ៊ុន និងសម្ព័ន្ធក្រុមហ៊ុនបរទេសនា នា បន្តបង្កើនការវិនិយោគ សហប្រតិបតិ្តការជាមួយវៀតណាមក្នុង វិស័យប្រេង ឧស្ម័ននៅសមុទ្រ ដោយឈរលើមូលដ្ឋានភាគីទាំង២មានផល ប្រយោជន៍ដូចគ្នា សមស្របនឹងច្បាប់អន្តរជាតិនិងអត្តសញ្ញាអ.ស.បស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ ចំណែកនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងការ ទូត វៀតណាម-អាមេរិកនិងជំនួបចរចារជាមួយអង្គភាពអាជីវកម្មថាមពលជួរមុខ នានា នៅអាមេរិក លោក Pham Quang Vinh បានសម្ដែងជំនឿជាក់ថា ការអភិវឌ្ឍន៍ ទំនាក់ទំនងនយោបាយ ការទូតទ្វេភាគី នឹងបន្តរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្មនិយាយរួមនិងកិច្ចសហប្រតិបតិ្តការអាជីវកម្មក្នុងវិស័យថាមពល និយាយដោយឡែករវាងវៀតណាមនិងអាមេរិក៕