VOV WorldVOV World
EU ព្រមានថា ឆែកមិនគប្បីពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភ
26/10/2016 10:18
(VOVworld) - សហភាពអឺរ៉ុប (EU) នឹងផ្លាស់ប្ដូរជាដាច់ ខាតនូវរូបភាពធ្វើហិរញ្ញប្បទានជូនសមាជិកអន់ ខ្សោយខាងសេដ្ឋកិច្ច តាមនោះប្រាក់ឧបត្ថម្ភនឹងត្រូវ បានជំនួសដោយរូបភាពឲ្យខ្ចី។
EU ព្រមានថា ឆែកមិនគប្បីពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភ
(VOVworld) - សហភាពអឺរ៉ុប (EU) នឹងផ្លាស់ប្ដូរជាដាច់ខាតនូវរូបភាពធ្វើហិរញ្ញ ប្បទានជូនសមាជិកអន់ខ្សោយខាងសេដ្ឋកិច្ច តាមនោះប្រាក់ឧបត្ថម្ភនឹងត្រូវបាន ជំនួសដោយរូបភាពឲ្យខ្ចី។គេហទំព័រ Ihned.cz របស់ឆែកបានឲ្យដឹងថា ក្នុងកាលៈ ទេសៈនោះ ប្រាក់ឧបត្ថម្ភរបស់ EU លៃទុកជូនឆែកនាពេលខាងមុខនឹងតិចជាងមុន ខណៈដែលប្រទេសនេះមិនទាន់ត្រៀមរៀបចំដើម្បីបន្ស៊ាំទៅនឹងប្រការនេះនៅ ឡើយ។ដើម្បីជួយឧបត្ថម្ភប្រទេសសមាជិកនានា រហូតដល់ឆ្នាំ២០២០ ជំនួសឲ្យ ការធ្វើហិរញ្ញប្បទាន EU នឹងជ្រើសរើសរូបភាពឲ្យខ្ចីប្រាក់តាមគំរោងការណ៍។ ដូច្នេះហើយ មជ្ឈដ្ឋានមន្ត្រី EU បានព្រមានប្រទេសសមាជិកមួយចំនួនដែលពឹង ផ្អែកទៅលើប្រាក់ឧបត្ថម្ភតាំងពីមុនមក ដែលក្នុងនោះមានឆែកផង ត្រូវត្រៀមខ្លួន ជាស្រេចក្នុងស្ថានភាពថ្មី៕