VOV WorldVOV World
EU ព្រមព្រៀងរំសាយចំនួនប្រាក់ជំនួយដល់ក្រិក
18/12/2013 08:21
(VOVworld) – ក្នុងកិច្ចប្រជុំ នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃបណ្ដា ប្រទេសជាសមាជិកចំណុះតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) បានព្រមព្រៀងរំសាយសាច់​ប្រាក់ជំនួយដែលមាន តំលៃ ១ ពាន់លានអឺរ៉ូដល់ក្រិក។
EU ព្រមព្រៀងរំសាយចំនួនប្រាក់ជំនួយដល់ក្រិក
Eurogroup បានព្រមព្រៀងរំសាយសាច់ប្រាក់ជំនួយដែលមាន តំលៃ ១ ពាន់លានអឺរ៉ូដល់ក្រិក។ (Image: Vietnam+) (VOVworld) – ក្នុងកិច្ចប្រជុំ នាថ្ងៃទី ១៧ ធ្នូ នៅទីក្រុង Brussels បែលហ្ស៊ីក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកចំណុះតំបន់ចាយ ប្រាក់អឺរ៉ូ (Eurogroup) បានព្រមព្រៀងរំសាយសាច់​ប្រាក់ជំនួយដែលមាន តំលៃ ១ ពាន់លានអឺរ៉ូដល់ក្រិក។ នេះគឺជាចំនួនប្រាក់ជំនួយដែលត្រូវបាន ផ្អាក ក្នុងរយៈពេលប៉ុន្មានខែនេះ ដោយសារ ការចរចាររវាងក្រិកនិងម្ចាស់ ជំនួនអន្តរជាតិ ៣ រួមមាន៖ សហភាព (EU) មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងធនាគារកណ្ដាលអឺរ៉ុប (ECB) មិនទទួលបានលទ្ធផលណាមួយ ឡើយ។ ប្រធាន Eurogroup លោក Jeroen Dijsselbloem បានសម្តែងនូវការ ពេញចិត្តចំពោះការរំសាយចំនួនប្រាក់ជំនួយនេះ ដោយសារ ក្រិកបាន ឆ្លើយតបនឹងសំណូមពររបស់ EU IMF និង ECB។ ក្រិកបានអនុវត្តន៍ កំណែទម្រង់សំខាន់ៗ ជាពិសេសគឺកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធា រណៈរៀបចំរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនរដ្ឋចំនួន ៣ ឡើងវិញបានផ្លាស់ប្តូរ បែបបទមេធាវីក៏ដូចជាកែលំអរស្ថានភាពហិរញ្ញវត្ថុជាដើម។ ចំនួនប្រាក់ ពាក់កណ្ដាលពោលខាងលើនឹងត្រូវបានរំសាយនាសប្តាហ៍នេះតាមរយៈ មូលនិធិជួយឧត្ថម្ភតំបន់ចាយប្រាក់អឺរ៉ូ (FESF)។ ចំនួនថវិការនៅសេស សល់នឹងត្រូវបានផ្ញើដល់ក្រិកតាមរយៈយន្តការស្ថិរភាពអឺរ៉ុប (ESM)។ ប្រធាន Eurogroup បានសង្ឃឹមថា៖ ថ្នាក់ដឹកនាំក្រិកគ្រប់រូបនិងម្ចាស់ បំណុលចំនួន ៣ ពោលខាងលើនឹងពិភាក្សាយ៉ាងឆាប់ៗដើម្បីបុកស រុបការវាយតំលៃកម្មវិធីកែទម្រង់ខឿនសេដ្ឋកិច្ចនៃប្រទេសនេះ ៕