ប្រធានប្តូរវេន EC នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa ក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២១ (រូបថត៖ REUTERS / Johanna Geron) |
ប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប និងជានាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុបនឹងទទួលបានប្រភពជំនួយចាំបាច់ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបអាចឈានទៅដល់ទីផ្សារទុននិងកម្ចីប្រាក់ដើម្បីចំណាយថវិកាដល់ផែនការស្តារឡើងវិញក្នុងនាមជាសមាជិកសហភាពអឺរ៉ុប។
សូមគូសបញ្ជាក់ថា សហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងស្តីពីផែនការស្តារឡើងវិញដែលមានតម្លៃ៧៥០ពាន់លានអឺរ៉ូកាលពីខែកក្កដាឆ្នាំ២០២០ ប៉ុន្តែសកម្មភាពនេះត្រូវមានការឯកភាពពីប្រទេសជាសមាជិកទាំង២៧នៃសហភាពអឺរ៉ុបសិន មុនពេលដែលគណៈកម្មការអឺរ៉ុបអាចខ្ចីប្រាក់ក្នុងនាមសហភាពរបស់អឺរ៉ុប៕







