VOV WorldVOV World
EU មានគោលបំណងបង្កើនទំនាក់ទំនងជាមួយអាល់ហ្សេរី
10/04/2017 07:27
(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ រដ្ឋមន្ត្រីការបរទេសប្រទេស ម្ចាស់ផ្ទះ Ramtane Lamamra ក្រោយពីជំនួបចរចារនាថ្ងៃទី៩ មេសា នៅ រដ្ឋធានី Algiers នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយសន្តិសុខនិងកិច្ចការ បរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានឲ្យដឹងថា EU មានគោលបំណងពង្រឹងទំនាក់ទំនងដៃគូជាមួយអាល់ហ្សេរី។
EU មានគោលបំណងបង្កើនទំនាក់ទំនងជាមួយអាល់ហ្សេរី
នាយករដ្ឋមន្រ្តីអាល់ហ្សេរី Abdelmalek Sellal​​ (រូបថត៖AFP/TTXVN) (VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេស ម្ចាស់ផ្ទះ Ramtane Lamamra ក្រោយពីជំនួបចរចារនាថ្ងៃទី៩ មេសា នៅ រដ្ឋធានី Algiers នោះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង កិច្ចការ បរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានឲ្យដឹង ថា EU មានគោលបំណងពង្រឹងទំនាក់ទំនងដៃគូជាមួយអាល់ហ្សេរី។លោកស្រីរូប នេះសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅអាល់ហ្សេរីលើកទី២នេះមានសារសំខាន់ ចំពោះការបង្កើតកម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងដៃគូរវាង EU និងអាល់ហ្សេរី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Ramtane Lamamra អះអាងថា ដំណើរទស្សនកិច្ច លើកនេះជួយឲ្យភាគីទាំងពីរមានទស្សនៈដ៏ជ្រាលជ្រៅជាងមុនអំពីស្ថានភាពនៃ ទំនាក់ទំនងដៃគូ ក៏ដូចជាកិច្ចសហប្រតិបតិ្តការក្នុងបញ្ហាតំបន់និងអន្តរជាតិដើម្បី សន្តិភាពនិងស្ថិរភាពផងដែរ៕