EU នៅមានការខ្វែងគំនិតចំពោះការលុបចោលបទដាក់ទណ្ឌកម្មផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី
28/05/2013 07:11
(VOVworld) – នាថ្ងៃទី ២៧ ឧសភា ក្នុងកិច្ចប្រជុំនៅបែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគាំទ្រការខំប្រឹងប្រែងរបស់អាមេរិកនិងរុស្ស៊ី សំដៅនាំបណ្ដាភាគីនៅស៊ីរីចូលរួមសន្និសីទសន្តិភាពនៅស្វីស នាខែ មិថុនា ខាងមុខ។

(VOVworld) – នាថ្ងៃទី ២៧ ឧសភា ក្នុងកិច្ចប្រជុំនៅបែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេស នៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគាំទ្រការខំប្រឹងប្រែង របស់អាមេរិកនិងរុស្ស៊ីសំដៅនាំបណ្ដាភាគីនៅស៊ីរីចូលរួមសន្និសីទសន្តិភាពនៅស្វីស នាខែ មិថុនា ខាងមុខ។ ប៉ុន្តែ ប្រទេស EU នានានៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅ ចំពោះការលុបចោលបទដាក់ទណ្ឌកម្មផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅស៊ីរី ដែលនឹង អស់សុពលភាពនាចុង សប្តាហ៍នេះ។ អង់គ្លេស បារាំង អ៊ីតាលីនិងអេស្ប៉ាញកំពុង បំផុសបណ្ដាប្រទេសដៃគូរធ្វើវិសោធនកម្មបទដាក់ទណ្ឌកម្មពោលខាលើសំដៅបង្កើន ប្រៀបខ្លាំងសំរាប់ភាគីប្រឆាំងនៅស៊ីរី។ ប៉ុន្តែ ប្រទេស EU ជាច្រើនបានប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លាកាយវិការនេះ។ ភាគីប្រឆាំងស៊ីរីបានយល់ព្រមជាគោលការណ៍នឹងចូល រួមសន្និសីទនៅស្វីស។ ក្នុងគ្រប់ករណី ភាកីប្រឆាំងសុទ្ធតែទាមទា ប្រធានាធិបតី Bashar al-Assad ត្រូវលាលែងពីដំណែង៕
Related






