VOV WorldVOV World
EU និង Kosovo នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់នាសប្តាហ៍ខាងមុខ
23/10/2015 07:08
(VOVworld)-សហភាពអឺរ៉ុប(EU) នាថ្ងៃទី២២តុលា បានជូនដំណឹងថា នឹងចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់ជាមួយ Kosovo
EU និង Kosovo នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់នាសប្តាហ៍ខាងមុខ
(VOVworld)-សហភាពអឺរ៉ុប(EU) នាថ្ងៃទី២២តុលា បានជូនដំណឹងថា នឹងចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងតភ្ជាប់ជាមួយ Kosovo (ជាតំបន់ដីបំបែកចេញពី Serbiaដោយឯតោភាគីនាឆ្នាំ២០០៨) នាថ្ងៃទី២៧តុលាខាងមុខ សំដៅរឹតបន្តឹង ទំនាក់ ទំនងសហប្រតិបត្តិការ ជួយឲ្យតំបន់ដែនដីនេះឆ្ពោះទៅការចូលរួម EU។ អ្នកនាំ ពាក្យទទួលបន្ទុកកិច្ចការបរទេស EU លោកស្រី Maja Kocijancic បានឲ្យ ដឹងថា មន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតភ្ជាប់ និង ស្ថិរភាពនៅទីស្នាក់ការ សភាអឺរ៉ុប (EP)នៅក្រុង Strasbourg របស់បារាំងនា ថ្ងៃទី ២៧តុលា។ លោកស្រី Kocijancic បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹង នាំមក ភាពសម្បូរុងរឿងជាងអំពីសេដ្ឋកិច្ច ការរឹងមាំអំពីច្បាប់ តម្លាភាពក្នុងការ គ្រប់គ្រង និងស្ថិរភាពនយោបាយសម្រាប់ប្រជាជន Kosovo ផងដែរ៕