VOV WorldVOV World
EU និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុងការចរចារអំពី TTIP
16/11/2013 09:23
(VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកទទួល បានការបោះជំហានថ្មីក្នុង ការចរចារអំពីកិច្ចព្រមព្រៀង ដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP) ។
EU និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុងការចរចារអំពី TTIP
សហភាពអឺរ៉ុប (EU) និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុង ការចរចារអំពីកិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP) (Image: Vietnam+) (VOVworld) – សហភាពអឺរ៉ុប (EU) និងអាមេរិកទទួលបានការបោះជំហានថ្មីក្នុង ការចរចារអំពីកិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TTIP) ។ នេះគឺជាសេចក្តីប្រកាសនៃភាគីទាំង ២ ដែលត្រូវបាននាំចេញក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី ១៥ វិច្ឆិកា បន្ទាប់ពីបញ្ចប់វង់ចរចារលើកទី ២ អំពី TTIP ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ទី​ ១៥ វិច្ឆិកា នៅទីក្រុង Brussels ប៉ែលហ្ស៊ីក។ ប្រធានក្រុមចរចាររបស់ EU លោក Ignacio Garcia Berceron  បានឲ្យដឹងថា៖ ភាគី ទាំង ២ បានកំណត់បណ្ដាវិស័យមានការយកចិត្តទុកដាក់ដូច គ្នាដើម្បីឯកភាព អំពីការវិនិយោគ សេវ៉ាកម្ម ជាដើម។ បញ្ហាសេវ៉ាកម្មហិរញ្ញវត្ថុនឹងត្រូវបានពិភាក្សា លំអិតជាងក្នុងកិច្ចប្រជុំពិសេស ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៧ វិច្ឆិកា ខាងមុខ។ បញ្ហាម្ហូបអាហារផ្លាស់ប្តូរ gene រវាង EU និងអាមេរិកនឹងត្រូវបាន បន្តពិភាក្សានៅវង់ ចរចារលើកទី ៣ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ទី ២០ ធ្នូ នៅទីក្រុង វ៉ាស៊ីនតោន អាមេរិក៕

More