VOV WorldVOV World
EU បាញ់បង្ហោះផ្កាយរណបទស្សនាមហាសាគរដំបូង
17/02/2016 08:43
(VOVworld) - នាយប់ថ្ងៃទី១៦ កុម្ភៈ ពីមជ្ឈមណ្ឌល អវកាស Plesstek របស់រុស្ស៊ី ផ្កាយរណបទស្សនាមហា សាគរដំបូងរបស់សហភាពអឺរ៉ុប (EU) ដោយឈ្មោះ Sentinel ៣A ត្រូវបានបាញ់បង្ហោះឡើងអវកាស។
EU បាញ់បង្ហោះផ្កាយរណបទស្សនាមហាសាគរដំបូង
(រូបថត៖dw.com) (VOVworld) - នាយប់ថ្ងៃទី១៦ កុម្ភៈ  ពីមជ្ឈមណ្ឌលអវកាស Plesstek របស់រុស្ស៊ីផ្កាយ រណបទស្សនាមហាសាគរដំបូងរបស់សហភាពអឺរ៉ុប (EU) ដោយឈ្មោះ Sentinel ៣A  ត្រូវបានបាញ់បង្ហោះឡើងអវកាស។ផ្កាយរណបនេះនឹងជួយឲ្យ EU អាចតាមដាន នូវបញ្ហានានានៅមហាសាគរទាំងយប់ទាំងថ្ងៃតាមរយៈការវាស់វែង កំពស់របស់ រលក សីតុណ្ហភាពនិងល្បឿនខ្យល់។សកម្មភាពតាមដានមហាសាគរ ដើរតួនាទី សំខាន់មួយ ដែលជួយយល់ច្បាស់ថែមទៀតនូវស្ថានភាពបំរ៉ែបំរួល អាកាសធាតុ  ក៏ដូចជាការអនុវត្តន៍កិច្ចព្រមព្រៀងដែលទទួលបាននៅសន្និសីទ លើកទី២១នៃ អនុសញ្ញាក្របខ័ណ្ឌអ.ស.បស្ដីអំពីបំរ៉ែបំរួលអាកាសធាតុ (COP២១) នៅបារាំង កាលពីខែធ្នូឆ្នាំទៅមិញ៕