VOV WorldVOV World
EU អះអាងការពារសិទ្ធិរបស់នារីដោយឥតឈប់ឈរ
08/03/2017 08:41
(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី ៧ មិនា សហភាពអឺរ៉ុប (EU)​បានអះអាងនឹងធ្វើសកម្មភាពដោយ ឥតឈប់ឈរដើម្បីការពារសិទ្ធិនារីរួមជាមួយ ការប្រគល់ ជូនឲ្យនារីមធ្យោបាយអនុវត្តក្នុងបុព្វហេតុប្រឆាំងនឹង ការរើសអើង និងអំពើហឹង្សាចំពោះនារីនិងកុមារីផងដែរ។
EU អះអាងការពារសិទ្ធិរបស់នារីដោយឥតឈប់ឈរ
EU អះអាងការពារសិទ្ធិរបស់នារីដោយឥតឈប់ឈរ (VNA) (VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី ៧ មិនា សហភាពអឺរ៉ុប (EU)​ បានអះអាងនឹងធ្វើសកម្មភាពដោយឥតឈប់ឈរដើម្បីការពារសិទ្ធិនារីរួមជា មួយ ការប្រគល់ជូនឲ្យនារីមធ្យោបាយអនុវត្តក្នុងបុព្វហេតុប្រឆាំងនឹងការរើស អើង និងអំពើហឹង្សាចំពោះនារីនិងកុមារីផងដែរ។ EU កំណត់ជានិច្ចកាលប្រ កៀកស្មា ជាមួយនារីនៅ EU និយាយដោយឡែកនិងលើពិភពលោកនិយាយ រួមគិតតាំងពី ពេលទិវាបង្កើតសន្ធិសញ្ញាទីក្រុង Rome ស្តីពីសមភាពរវាងនារី និងបុរសដែលត្រូវ បានចាត់ទុកជាតំលៃសារវ័ន្តសំខាន់មួយរបស់ EU មុននេះ  ៦០ ឆ្នាំ។ នាសម័យ កាលនោះកិច្ចសន្យារបស់អឺរ៉ុបបានលើកទឹកចិត្តសំរាប់ គោលការណ៍ «ការងារធ្វើដូចគ្នាប្រាក់បៀវត្តន៍ដូចគ្នា» ដែលជាកិច្ចសន្យាតែ មួយគត់លើពិភពលោក។ រហូត មកដល់ពេលនេះ អឺរ៉ុបបន្តបើកចេញផ្លូវនិង អនុវត្តការរីកចម្រើនសំរាប់នារីលើគ្រប់ វិស័យតទៅទៀត៕