EU អំពាវនាវឲ្យស៊ីរីនិងសម្ព័ន្ធមិត្តអូសបន្លាយបទឈប់បាញ់នៅក្រុង Aleppo
26/10/2016 10:10
(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី២៥ តុលា បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តនានា របស់ប្រទេសនេះ អូសបន្លាយបទឈប់បាញ់នៅក្រុង Aleppo។

ទាហានស៊ីរីបំពេញភារកិច្ចនៅតំបន់ Manbij ជាយទីក្រុង Aleppo កាលពីថ្ងៃទី១៥ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី២៥ តុលា បានអំពាវនាវឲ្យរដ្ឋា ភិបាលស៊ីរី និងសម្ព័ន្ធមិត្តនានារបស់ប្រទេសនេះ អូសបន្លាយបទឈប់បាញ់នៅក្រុង Aleppo។ជាក់ស្ដែងគឺ EU បានអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់បង្ហាញស្មារតីត្រៀម ខ្លួនជាស្រេច ដោយការធានាសុវត្ថិភាពសំរាប់ប្រជាជនស៊ីរី ក៏ដូចជាមិនរារាំងសកម្ម ភាពមនុស្សធម៌នៅទីនេះផងដែរ។ភាគីទាំងអស់ត្រូវឈប់បាញ់ទៅលើតំបន់ដែល មានជនស៊ីវិល មូលដ្ឋានសុខាភិបាល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ នៃទីក្រុងនេះ។ EU បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា គ្មានដំណោះស្រាយខាង យោធាណាមួយ សំរាប់សង្គ្រាមស៊ីវិលនៅស៊ីរីទេ៕
Related





