VOV WorldVOV World
EU អំពាវនាវអ៊ីស្រាអែលលុបចោលបណ្តាសេចក្តីសម្រេចសំដៅប្រឆាំងប៉ាឡេស្ទីន
19/04/2014 08:38
(VOVworld)-នាថ្ងៃទី១៨មេសា សហភាពអឺរ៉ុប (EU) បានអំពាវនាវអ៊ីស្រាអែល លុបចោលរាល់សេចក្តី សម្រេចនាពេលកន្លងទៅ
EU អំពាវនាវអ៊ីស្រាអែលលុបចោលបណ្តាសេចក្តីសម្រេចសំដៅប្រឆាំងប៉ាឡេស្ទីន
(VOVworld)-នាថ្ងៃទី១៨មេសា សហភាពអឺរ៉ុប (EU) បានអំពាវនាវអ៊ីស្រាអែល លុបចោលរាល់សេចក្តីសម្រេចនាពេលកន្លងទៅ សំដៅប្រឆាំងនឹងប៉ាឡេស្ទីន ព្រមទាំងស្នើឲ្យភាគីនានាអត់ធ្មត់ និងលើកកំពស់ការទទួលខុសត្រូវរបស់ខ្លួន ដើម្បីមិន បង្កឥទ្ធិពលអាក្រក់ដល់ដំណើរការនៃកិច្ចចរចារសន្តិភាពនាសព្វថ្ងៃ។ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ បរទេសនិងសន្តិសុខរបស់EU លោកស្រី Catherine Ashton (រូបថតៈ AFP /TTXVN)         សម្តែងការព្រួយបារម្មណ៍របស់ខ្លួន តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការ បរទេសនិងសន្តិសុខរបស់EU លោកស្រី Catherine Ashton ចាត់ទុកថា ចំពោះ បណ្តាសកម្មភាពរបស់អ៊ីស្រាអែលជាថ្មីៗនេះ ដូចជាជូនដំណឹងកសាងទីប្រជុំជន ថ្មីលើតំបន់ដែនដីត្រូវការទន្ទ្រា​នកាន់កាប់របស់ជនប៉ាឡេស្ទីន គឺមិនជួយបង្កើត ឡើងបរិយាកាសជឿជាក់គ្នានិងកិច្ចសហប្រតិបត្តិការចាំបាច់សម្រាប់ជោគជ័យ នៃកិច្ចចរចារសន្តិភាពឡើយ។ លោកស្រីក៍អំពាវនាវភាគីទាំងពីរបញ្ចប់រាល់ សកម្ម ភាពហឹង្សា ព្រមទាំងសម្តែងក្តីសោកស្តាយចំពោះការដែលអ៊ីស្រាអ៊ែល បាន រឹបអូសទំនិញជួយឧបត្ថម្ភមនុស្សធម៌របស់ EU សម្រាប់ប្រជាជនប៉ាឡេស្ទីន៕