EU ត្រៀមខ្លួនជាស្រេចបញ្ឈប់បទដាក់ទណ្ឌកម្មមួយចំនួនចំពោះអ៊ីរ៉ង់
17/12/2013 12:10
(VOVworld) – សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេច បញ្ឈប់បទដាក់ទណ្ឌកម្មមួយចំនួនចំពោះអ៊ីរ៉ង់។ .

សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេចបញ្ឈប់បទដាក់ទណ្ឌកម្មមួយចំនួនចំពោះអ៊ីរ៉ង់។ (Image: Vietnam+) (VOVworld) – សហភាពអឺរ៉ុប (EU) ត្រៀមខ្លួនជាស្រេចបញ្ឈប់បទដាក់ទណ្ឌកម្មមួយ ចំនួន ចំពោះអ៊ីរ៉ង់។ សេចក្តីថ្លែងការនេះត្រូវបាននាំចេញ នាថ្ងៃទី ១៦ ធ្នូ នៅកិច្ចប្រជុំ នៅរដ្ឋធានី Brussels របស់បែហ្ស៊ីក។ រដ្ឋមន្ត្រីការបរទេសរបស់ EU នានាបានលើក ច្បាស់ថា៖ ប្លុកនេះ ចាត់ទុកោផែនការធ្វើសកម្មភាពរួមដែលទទួលបានរវាងអ៊ីរ៉ង និងក្រុម P5+1 គឺសញ្ញាសកម្មដែលបង្ហាញកិច្ចសន្យារវាងភាគីនានាអំពីការត្រៀម ខ្លួនជាស្រេចកសាងទំនុកទុកចិត្តនិងបន្ធូស្រាលភាពតានតឹងជុំវិញសកម្មភាព នុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមសេចក្តិថ្លែងការនេះ អ៊ីរ៉ង់ត្រូវ អនុវត្តដ៏ត្រឹមត្រូវកិច្ច សន្យានេះ ខណៈដែល EU នឹងបញ្ឈប់បទដាក់ទណ្ឌកម្មមួយចំនួនចំពោះ អ៊ីរ៉ង់ បន្ទាប់ពី អធិការនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្វើច្បាស់លាស់ រាល់ សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងរយៈពេល ៦ ខែខាងមុខ៕
Related






