Eurogroup អនុម័តលើកញ្ចប់ជំនួយហិរញ្ញវត្ថុសំរាប់ក្រិក
15/08/2015 08:35
(VOVworld) – នាថ្ងៃទី ១៤ សីហា ក្រុមបណ្ដារដ្ឋមន្ត្រី ហិរញ្ញវត្ថុប្រទេសជា សមាជិកក្នុងតំបន់ចាយប្រាក់អឺរ៉ូ Eurogroup បានឯកភាពអនុម័តលើកញ្ចប់ជំនួយ ហិរញ្ញវត្ថុទី ៣ សំរាប់ក្រិកដោយមានតំលៃ ៨៦ ពាន់លានអឺរ៉ូ។

Eurogroup អនុម័តលើកញ្ចប់ជំនួយហិរញ្ញវត្ថុសំរាប់ក្រិក (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ សីហា ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសជា សមាជិកក្នុងតំបន់ចាយប្រាក់អឺរ៉ូ Eurogroup បានឯកភាពអនុម័តលើកញ្ចប់ ជំនួយ ហិរញ្ញវត្ថុទី ៣ សំរាប់ក្រិកដោយមានតំលៃ ៨៦ ពាន់លានអឺរ៉ូ។ សេចក្តី សម្រេច នេះត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំដែលអូសបន្លាយក្នុងរយៈពេល ៦ ម៉ោង។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean Claude Juncker បានឲ្យដឹងថា៖ ក្រិកត្រូវអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដូចកិច្ច សន្យាក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីទទួលបានខ្ទង់ប្រាក់ជំនួយពោលខាង លើ។ វគ្គដោះទុនទី ១ នឹងត្រូវបានអនុវត្តនាសប្តាហ៍ខាងមុខដែលមានតំលៃ ១៣ ពាន់លានអឺរ៉ូ។ ប្រការនេះមានន័យថា៖ ក្រិកអាចទូទាត់បំណុលសំរាប់ ធនាគារ កណ្ដាលអឺរ៉ុប (ECB) តាមកាលកំណត់៕
Related





