VOV WorldVOV World
Eurozoneអនុម័ត្តលើកញ្ចប់ជំនួយទី២ចំនួន១៣០ពាន់លានអឺរ៉ូសំរាប់ក្រិក
13/03/2012 10:40
ថ្ងៃទី​១២មិនា រដ្ឋមន្រ្តីហិរញ្ញវត្ថុ Eurozone​​ បានអនុម័ត្តជា លើកចុងក្រោយលើ កញ្ចប់ជំនួយទី​២​​ ចំនួន ១៣០​ ពាន់ លានអឺរ៉ូ​សំរាប់ក្រិក។
Eurozoneអនុម័ត្តលើកញ្ចប់ជំនួយទី២ចំនួន១៣០ពាន់លានអឺរ៉ូសំរាប់ក្រិក
eurozone ​​អនុម័ត្តលើកញ្ចប់ជំនួយទី២​ដល់ក្រិក( រូបថត៖Internet) ថ្ងៃទី​១២មិនា រដ្ឋមន្រ្តីហិរញ្ញវត្ថុ Eurozone​​ បានអនុម័ត្តជាលើកចុងក្រោយលើ កញ្ចប់ ជំនួយទី​២​​ ចំនួន ១៣០​ ពាន់លានអឺរ៉ូ​សំរាប់ក្រិក។​នេះជាលទ្ធផលនៃការចរចារ អស់រយះ ជាច្រើនថ្ងៃរវាងរដ្ឋាភិបាលក្រិកជាមួយម្ចាស់បំណុល​​ដែលតាមនោះ​អាថែន​នឹងបានលុប បំណុលចំនួនជិត១០០ ពាន់លានអឺរ៉ូ​ ក្នុងខ្ទង់ប្រាក់បំណុលប្រមាណ​ ៣៥០ ពាន់លានអឺរ៉ូ។​ ថ្លែងមតិនៅក្នុងសន្និសិទកាសែតនៅ ទីក្រុងព្រុចសែល​របស់ បែលហ្សីច ប្រធានក្រុម ប្រទេសចាយប្រាក់អឺរ៉ូ​  Claude Juncker បានឲ្យដឹងថា៖​ កញ្ចប់ជំនួយទី​២​​នេះ គឺជាខ្ទង់ប្រាក់ រួមវិភាគទានរបស់បណ្តាប្រទេស Eurozone នឹងមូលនិធិរូបីយវត្ថុអន្តរជាតិ​(  IMF)។​ការ រំសាយប្រាក់នឹងអូសបន្លាយពីឆ្នាំ​២0១២​ដល់ឆ្នាំ​២០១៤ ចំណុះទៅលើ ប្រសិទ្ធភាពនៃ កម្មវិធីរិតត្បិតខ្លាំងរបស់ក្រិក។ ក្នុងថ្ងៃដ៏ដែល​​អគ្គនាយិការ  IMF Christine Lagarde​ ប្រកាសថា៖​​ IMF នឹងផ្តល់ ប្រាក់ចំនួន​២៨ ពាន់លានអឺរ៉ូ​ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រិក​ នឹងជួយឧបត្ថម្ភកម្មវិធី សេដ្ឋកិច្ចប្រទេសនេះក្នុងរយះពេល​៤​ឆ្នាំខាងមុខទៀត។​បណ្តា ប្រទេសអឺរ៉ុបនឹងប្រធាន​Eurozone បានអបអរសារទរយ៉ាងខ្លាំងចំពោះការផ្តើមគំនិតនេះ របស់ IMF ដោយ ចាត់ទុកនេះជាសេចក្តីសំរេចដ៏ត្រឹមត្រូវ១៕

More