EVN ផ្តល់អគ្គិសនីគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
12/01/2021 10:36
(VOVWORLD) - ដើម្បីបម្រើដល់ប្រទេសជាតិក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម និងធ្វើទំនើបកម្មនោះ EVN ត្រូវផ្តោតលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធថាមពល។

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung អញ្ជើញថ្លែងក្នុងសន្និសីទ អញ្ជើញថ្លែងនៅក្នុងសន្និសីទស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២១ របស់សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀត ណាម (EVN) នាព្រឹកថ្ងៃទី ១២ មករា លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ ដើម្បីបម្រើដល់ប្រទេសជាតិក្នុងដំណាក់កាលជំរុញឧស្សាហូបនីយកម្ម និងធ្វើទំនើបកម្មនោះ EVN ត្រូវផ្តោតលើ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សមកាលកម្ម ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធថាមពល។ ជាពិសេស ផ្តល់អាទិភាពទៅលើប្រភពអគ្គិសនីស្អាត ថាមពលកកើតឡើងវិញដោយមានរចនាសម្ព័ន្ធសមស្រប ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃប្រព័ន្ធក្នុងដំណាក់កាលនីមួយៗ។ ទន្ទឹមជាមួយគ្នានេះ ដាក់ចេញសំណើរដោយបង្កើតផែនការវិនិយោគសម្រាប់ការអភិវឌ្ឍប្រភពថាមពលនិងប្រព័ន្ធបញ្ជូនថាមពលដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជា ធានាការពារជាតិនិងសន្តិសុខ៖
Related





