VOV WorldVOV World
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
29/01/2016 10:15
(VOVworld) – នាថ្ងៃទី ២៨ មករា គណៈកម្មាធិការកិច្ច ការបរទេសរបស់ព្រឹទ្ធសភា អាមេរិកបានអនុម័តលើ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើនបទដាក់ទណ្ឌកម្មទៅ លើ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទាក់ ទិនដល់កម្មវិធីនុយក្លេអ៊ែរ សំណុំឯកសារសិទ្ធិមនុស្ស និងបណ្ដាសកម្មភាពលើបណ្ដាញអ៊ីធឺណែតរបស់ព្យុង យ៉ាង។
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង
គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់បង្កើនបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង (Image: VNA) (VOVworld) – នាថ្ងៃទី ២៨ មករា គណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភា  អាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើនបទដាក់ទណ្ឌកម្មទៅលើ  សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ សំណុំឯកសារសិទ្ធិមនុស្សនិងបណ្ដាសកម្មភាពលើបណ្ដាញអ៊ីធឺណែតរបស់ព្យុង  យ៉ាង។ សមាជិកទាំងឡាយនៃគណៈកម្មាធិការនេះកំពុងរងចាំការអនុម័តពី ព្រឹទ្ធសភានិងប្រធានាធិបតី Barack Obama ចុះហត្ថលេខា។ នាថ្ងៃដដែល ក្រសួង ការបរទេសកូរ៉េខាងត្បូងបានអះអាងជាថ្មីម្តងទៀតនូវភាពចាំបាច់នៃការ រៀបចំ ការចរចាររវាងកូរ៉េខាងត្បូងអាមេរិកជប៉ុននិងរុស្ស៊ីដើម្បីដោះស្រាយបញ្ហា​នុយក្លេ អ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕