គណៈកម្មាធិការជនជាតិចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពី សិទ្ធិរបស់ជនជាតិភាគតិច
04/03/2015 10:41
(VOVworld)-នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ភាគ ខាងជើងវៀតណាម គណៈ កម្មាធិការជនជាតិ និង អង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម

ណែនាំវិជ្ជាជីវឲ្យយុវជនជាជនជាតិភាគតិច (រូបថតៈ Bao Ha Giang) (VOVworld)-នាថ្ងៃទី៣មិនា នៅទីក្រុងហាណូយ ភាគខាងជើងវៀតណាម គណៈ កម្មាធិការជនជាតិ និងអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម បានរៀប ចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្តីពីការបង្កើនសិទ្ធិរបស់ ជនជាតិភាគតិចនៅវៀតណាមក្នុងដំណាក់កាល២០១៥-២០១៧។ កិច្ចព្រម ព្រៀងនេះ មានសុពលភាពក្នុងរយៈពេល២ឆ្នាំកន្លះ ចាប់ពីខែមិនា២០១៥និង បញ្ចប់នាថ្ងៃទី៣០កញ្ញាឆ្នាំ២០១៧។ យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ បានសន្យាសហប្រតិបត្តិការនិងពង្រីកវិស័យមួយចំនួន ក្នុងនោះមានការបង្កើន សិទ្ធិរបស់កុមារជនជាតិភាគតិចដែលបានរៀនជាភាសារបស់ខ្លួន។ ថ្លែងមតិ ក្នុងពិធីនេះ លោក Hoang Xuan Luong អនុប្រធានគណៈកម្មាធិការជនជាតិ បាន សង្កត់ធ្ងន់ថា៖ “យើងខ្ញុំសង្ឃឹមថាអង្គការActionAid អន្តរជាតិ បន្តការយកចិត្តទុកជួយ ឧបត្ថម្ភជាចំណាយ បទពិសោធន៍អន្តរជាតិ ដើម្បីយើងខ្ញុំអាចពង្រីករូបសណ្ឋាន ជួយឧបត្ថម្ភ ជនរួមជាតិជាជនជាតិភាគតិច រួចផុតពីភាពក្រីក្រដោយចីរភាព”៕
Related





