VOV WorldVOV World
គណៈកម្មាធិការបញ្ជាលេខ៥០៤បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអាមេរិក
14/07/2012 08:44
VOV-នាព្រឹកថ្ងៃទី១៤កក្កដា គណៈប្រតិភូគណៈ កម្មាធិការបញ្ជាជាតិ​អំពី​កម្មវិធីសកម្មភាពជាតិជំនះ ពុកពារផលវិបាកគ្រាប់បែកមីនក្រោយសង្គ្រាម (គណៈ​ កម្មាធិការបញ្ជាលេខ៥០៤) ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម ប្រធានស្ថាប័នអចិន្ត្រៃយ៍គណៈ​កម្មាធិការបញ្ជា លេខ៥០៤ បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅ អាមេរិក​ចាប់​ពី​ថ្ងៃទី១៤ដល់២៤កក្កដា។
គណៈកម្មាធិការបញ្ជាលេខ៥០៤បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអាមេរិក
គណៈប្រតិភូគណៈកម្មាធិការបញ្ជាជាតិអំពីកម្មវិធីសកម្មភាពជាតិជំនះពុកពារលើផលវិបាក គ្រាប់បែកមីនក្រោយសង្គ្រាមបានបំពេញការងារនៅអាមេរិក។         VOV-នាព្រឹកថ្ងៃទី១៤កក្កដា គណៈប្រតិភូគណៈកម្មាធិការបញ្ជាជាតិ​អំពី​កម្មវិធីសកម្មភាពជាតិជំនះពុកពារផលវិបាកគ្រាប់បែកមីនក្រោយសង្គ្រាម (គណៈ​កម្មាធិការបញ្ជាលេខ៥០៤) ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានស្ថាប័នអចិន្ត្រៃយ៍ គណៈ​កម្មាធិការបញ្ជាលេខ៥០៤ បានចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅ អាមេរិក​ចាប់​ពី​ថ្ងៃទី១៤ដល់២៤កក្កដា។ ក្នុងរយៈពេលទស្សនកិច្ចការងារនៅ អាមេរិក ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh និងគណៈប្រតិភូនឹងផ្លាស់ប្តូរជា មួយ​ដំណាង​ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងការងារនិងសមាជិក សភាអាមេរិក​មួយចំនួន ធ្វើការជាមួយស្ថាប័នអ.ស.ប មួយចំនួនដូចជា កម្មវិធី អភិវឌ្ឍន៍ អ.ស.ប UNDP មជ្ឈមណ្ឌលសកម្មភាពម៉ីន អ.ស.ប UNMAS មូលនិធិ កុមា អ.ស.ប UNICEF ជាដើម។ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ សំដៅជួយឧបត្ថម្ភ​ជំនះពុកពារលើផលវិបាកគ្រាប់បែកមីនក្រោយសង្គ្រាម នៅវៀតណាម៕

More