គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វសម័យប្រជុំលើកទី៤០
10/08/2015 10:23
(VOVworld) - ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិ ការអចិន្ត្រៃរដ្ឋសភានឹងវាយតំលៃនិងផ្ដល់មតិអំពីគំ រោងច្បាប់ចំនួន១៧ក្នុងនោះ មានគំរោងច្បាប់ដ៏សំ ខាន់ជាច្រើនដូចជា៖ក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធ នកម្ម) ក្រមច្បាប់បណ្ដឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ក្រមច្បាប់បណ្ដឹងព្រហ្មទ័ណ្ឌ (ធ្វើ វិសោធកម្ម)ជាដើម។

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិប្រារព្វសម័យប្រជុំ (VOVworld) - ថ្លែងមតិប្រារព្វសម័យប្រជុំលើកទី៤០របស់គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភា នាព្រឹកថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភានឹងវាយតំលៃនិងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១៧ក្នុងនោះ មាន គំរោងច្បាប់ដ៏សំខាន់ជាច្រើនដូចជា៖ក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ក្រម ច្បាប់បណ្ដឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ក្រមច្បាប់បណ្ដឹងព្រហ្មទ័ណ្ឌ (ធ្វើវិសោធ កម្ម)ជាដើម។ បន្ទាប់ពីពិធីប្រារព្វ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីបញ្ហាធំៗដែល នៅតែមានការខ្វែងគំនិតនៃគំរោងច្បាប់គណនីនិងគំរោងច្បាប់ថ្លៃបង់សេវា។ នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីបញ្ហាបែងចែក ទុនវិនិយោគអភិវឌ្ឍន៍ថវិការរដ្ឋដំណាក់កាល២០១៦-២០២០និងគំរោងច្បាប់ស្ថិតិ (ធ្វើវិសោធនកម្ម)៕
Related





