VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់
20/01/2015 09:40
Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៤ នាព្រឹក ថ្ងៃទី២០មករា គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាមនីតិកាលទី១៣
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់ (VOV)         Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៤ នាព្រឹកថ្ងៃទី២០មករា គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣បានផ្ដល់មតិអំពី ​គំរោងច្បាប់​ចាត់តាំងរដ្ឋអំណាចដំបន់។         លើមូលដ្ឋានស្រាវជ្រាវប្រមូលមតិរបស់ដំណាងរដ្ឋសភា ស្វែងយល់បទ​ ពិសោធន៍​នៃប្រទេសមួយចំនួនលើពិភពលោក អចិន្ត្រៃយ៍គណៈកម្មាធិការ​ច្បាប់ ​និង​ស្ថាប័នធ្វើអធិបតីតាក់តែងបានស្នើរវិធានការចំនួន២អំពីរូបសណ្ឋានចាត់​តាំង រដ្ឋ​អំណាចដំបន់។ មតិមួយចំនួនបានយល់ព្រមជាមួយវិធានការទី១គឺ នៅ​ជនបទ នឹង​ចាត់តាំងក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជននៅថ្នាក់​រដ្ឋបាល ចំនួន​៣​គឺ​ខេត្តស្រុកនិងឃុំ។ ប្រធានក្រុមប្រក្សាជនជាតិនៃរដ្ឋសភា​លោក Ksor Phuoc បាន​យល់​ព្រមនឹងវិធានការនេះ។ ប៉ុន្តែដោយទស្សនៈ​កន្លែង​ណាមានគណៈ កម្មាធិការ​ប្រជាជន មានរដ្ឋអំណាចដំបន់គឺនៅទីនោះត្រូវ​មាន​ក្រុមប្រឹក្សាប្រជាជន ដើម្បីឃ្លាំ​មើល​សកម្មភាព ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិការដ្ឋនៃរដ្ឋសភា លោក Phung Quoc Hien និងសមាជិកមួយចំនួនបានយល់​ព្រមនឹងវិធានការទី២គឺ បន្តកំណត់​ថ្នាក់​រដ្ឋអំណាចដំបន់នៅគ្រប់អង្គភាពរដ្ឋបាលរាប់ទាំងជនបទនិងនគរ៕