VOV WorldVOV World
គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាល ក្រមរបស់តុលាការអាជ្ញាកណ្តាល
22/07/2016 08:38
(VOVworld)-នាថ្ងៃទី២០កក្កដា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមបាន ចេញសេចក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្រុង
គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាល ក្រមរបស់តុលាការអាជ្ញាកណ្តាល
(VOVworld)-នាថ្ងៃទី២០កក្កដា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមបាន  ចេញសេចក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្រុងឡា អេ (ប្រទេសហូឡង់) ពាក់ព័ន្ធទៅនឹងជម្លោះនៅសមុទ្រខាងកើត រួមទាំងច្រាន ចោលការទាមទារមិនសមហេតុសមផលរបស់ចិនចំពោះអ្វីដែលហៅថា “ផែនទី  ៩កំណាត់” នៅសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍នេះបានចាត់ទុកថា សាល ក្រមរបស់តុលាការអាជ្ញាកណ្តាលមានចរិតលក្ខណៈប្រវត្តិសាស្ត្រនិងសំណូមពរ ឲ្យប្រទេសទាក់ទិននានាទទួលយកនិងគោរពនូវសាលក្រមនេះ ដើម្បីសន្តិភាព  ភាពសម្របសម្រួល និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់។ សេច  ក្តីថ្លែងការណ៍ក៏បានដាស់តឿនឲ្យរដ្ឋាភិបាលចិន គោរពសាលក្រម ព្រមទាំង​លើក ច្បាស់ថា មិនថាប្រទេសណាមួយឡើយដែលមិនគោរពតាមច្បាប់អន្តរជាតិ និង អនុវត្តសកម្មភាពដោយឯកតោភាគីនោះ ពោលគឺប្រទេសនោះនឹងបង្កើត ឡើង ភាពច្របូកច្របល់ព្រមទាំងគំរាមកំហែងសន្តិភាពមិនត្រឹមតែនៅតំបន់អាស៊ី ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទាំងមូលទៀតផង៕