គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា
08/08/2015 08:20
Vovworld-នាថ្ងៃទី៧សីហានៅទីស្ដីការព្រឹទ្ធសភាកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចសាយឈុំបានទទួលជួប សន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់អធិការកិច្ច រដ្ឋាភិបាលវៀតណាម

គណៈប្រតិភូជាន់ខ្ពស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅកម្ពុជា (VNP) Vovworld-នាថ្ងៃទី៧សីហានៅទីស្ដីការព្រឹទ្ធសភាកម្ពុជា ប្រធានព្រឹទ្ធសភា កម្ពុជាសម្ដេចសាយឈុំបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ អធិការកិច្ចរដ្ឋាភិបាលវៀតណាមដឹកនាំដោយអគ្គអធិការកិច្ចរងលោក Tran Duc Luong ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០សីហា។ នៅពិធីជួបសន្ទនានេះ សម្ដេចសាយឈុំបានចាត់ទុកថា នាពេលខាងមុខផ្នែក អធិការកិច្ចនៃប្រទេសទាំងពីរត្រូវបន្តជំរុញសកម្មភាពសប្រតិបត្តិការរួមគ្នាជួយ ឧបត្ថម្ភសំរេចល្អភារកិច្ចឯកទេស ទន្ទឹមនឹងនោះរួមចំណែកក្នុងការពង្រឹងកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាហប្រទេសទាំងពីរ។ នារសៀលថ្ងៃដដែលគណៈប្រតិភូបានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ ខ្ពស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំ ដោយរដ្ឋលេខាធិការឆេងសារឿនពិភាគ្សាអំពីផែនការបង្កើនទំនាក់ទំនង សហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ។ អគ្គអធិការកិច្ច រដ្ឋាផិបាលវៀតណាមនិងរដ្ឋលេខាធិការកម្ពុជាបានឯកភាពបន្តស្រាវជ្រាវ វិសោធនកម្មបំពេញបន្ថែមលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមទិសអភិវឌ្ឍន៍សកម្មភាពសហប្រតិបត្តិការរវាងផ្នែកអធិការកិច្ចនៃប្រទេសទាំង ពីរប្រកបដោយប្រសិទ្ធិភាព៕
Related





